ចិន៖ កងឆ្មាំសមុទ្រចិនបានបញ្ជាក់ថា ក្រុមរបស់ខ្លួនបានចូលទៅល្បាតដល់ក្នុងដែនទឹកនៃប្រជុំកោះ Diaoyu នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមករានេះ ដោយខ្លួនបានបញ្ជាក់ថា នោះគឺជាយន្តការនៃការដំណើរការនាវាការពារខ្លួនដោយត្រឹមត្រូវ។
គួរឱ្យដឹងថា នៅក្នុងប្រជុំកោះនៅសមុទ្រចិនខាងកើតត្រូវបានទាមទារគ្រប់គ្រង និងកាន់កាប់ទាំងចិន និងជប៉ុន ខណៈជប៉ុនបានហៅប្រជុំកោះនោះថា Senkaku ហើយជាចំណុចស្អិតជាប់ក្នុងទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរជាយូរមកហើយ។
ឆ្មាំឆ្នេរសមុទ្រជប៉ុនបាននិយាយដាច់ដោយឡែកនៅក្នុងព្រឹត្តិបត្រកាសែតមួយថា ខ្លួនកំពុងតែព្យាយាមជំរុញម្តងហើយម្តងទៀត ដើម្បីបណ្ដេញនាវាឆ្មាំឆ្នេរសមុទ្ររបស់ចិនទាំងបួនគ្រឿងឱ្យចាកចេញពី "ដែនទឹករបស់ខ្លួន"។
សូមបញ្ជាក់ផងដែរថា នេះគឺជាលើកទីមួយហើយ សម្រាប់នាវាឆ្មាំសមុទ្ររបសចិនដែលបានចូលទៅក្នុងដែនទឹកកំពុងមានជម្លោះនេះ រាប់ចាប់តាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣មក។ នេះបើតាមការបញ្ជាក់ពីឆ្មាំសមុទ្រជប៉ុន៕