ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ត្រូវរួមថែរក្សាអត្តសញ្ញាណ និងវប្បធម៌ ពីមួយជំនាន់ទៅមួយជំនាន់ កុំឱ្យបាត់បង់។
ថ្លែងក្នុងពិធីបិទសន្និបាតការងារឆ្នាំ២០២៣ ក្រសួងកិច្ចការនារី នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតីមានប្រសាសន៍ថា៖ «អត្តសញ្ញាណ និងវប្បធម៌ត្រូវរួមថែរក្សាពីមួយជំនាន់ទៅមួយជំនាន់ ប្រសិនយុវជនជំនាន់នេះគាត់បាត់អត្តសញ្ញាណមួយជំហាន ពេលដែរគាត់ខ្លាចទៅជាឪពុកម្តាយគេនឹងបាត់មួយជំហានតទៀត»។
សម្តេចបានណែនាំឱ្យក្រសួងអប់រំ យុវជន និងកីឡា ធ្វើយ៉ាងឱ្យសាលាអប់រំទាំងអស់ ទាំងសាលាអន្តរជាតិត្រូវឱ្យកូនខ្មែររៀនភាសាខ្មែរ ខណៈកិច្ចការនេះក្រសួងអប់រំក៏បានអនុវត្តបានផងដែរ។
សម្តេចបានបញ្ជាក់ដែរថា មិនមានការហាមមិនឱ្យសិក្សាភាសាដទៃផ្សេងទៀតនោះទេ ប៉ុន្តែភាសាខ្មែរដែលជាអត្តសញ្ញាណជាតិ ជាកិច្ចការចាំបាច់កូនខ្មែរគ្រប់រូបត្រូវប្រកាន់ខ្ជាប់៕

