ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងកិច្ចការនារីបានព្រមានស្ត្រីដែលធ្វើវីដេអូបរិភោគស្បែកជើង និងសាច់ឆៅជាមួយអំបិលម្ទេស

ភ្នំពេញ៖ រដ្ឋមន្ត្រីកិច្ចការនារី លោកស្រី អ៊ឹង កន្ថាផាវី បានបញ្ជាក់នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ថា ក្រសួងបានព្រមាន ណែនាំ និងឱ្យស្ត្រីធ្វើវីដេអូបរិភោគស្បែកជើង ពោះវៀនកង់ឡាន និងសាច់ឆៅឱ្យបញ្ឈប់ធ្វើសកម្មភាពដែលប៉ះពាល់កត្តិយសដល់ប្រទេសជាតិ។

បើតាមរដ្ឋមន្ត្រីក្រសួងកិច្ចការងារនារី ស្ត្រីរូបនេះ ត្រូវបានសមត្ថកិច្ចហៅព្រមានណែនាំចំនួន៣លើកមកហើយ ប្រសិនជាមានលើកក្រោយទេ សមត្ថកិច្ចនឹងពុំមានការលើកលែងឡើយដើម្បីឱ្យរាងចាល។

គួររម្លឹកថា កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានកោះហៅក្រុមគ្រូតឿទៅអប់រំណែនាំ និងបញ្ឈប់បង្ហោះវីដេអូបរិភោគត្រីឆៅ និងវីដេអូផ្សេងៗដែលមិនសមរម្យតទៅទៀត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក