ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋមន្រ្តីធនធានទឹក អរគុណក្រុមហ៊ុនកូរ៉េមួយ ដែលបានជួយកម្ពុជាក្នុងការកសាងភាពធន់ទប់ទល់នឹងការប្រែប្រួលអាកាស

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ថោ ជេដ្ឋា បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនកូរ៉េ SHINSUNG E&G Co., Ltd ដែលបានជួយប្រទេសកម្ពុជាក្នុងការកសាងភាពធន់ទប់ទល់នឹងការប្រែប្រួលអាកាស។

លោក ថោ ជេដ្ឋា បានអនុញ្ញាតឱ្យលោក Lee Yong Ho នាយកផ្នែកថាមពលកកើតឡើងវិញ នៃក្រុមហ៊ុនកូរ៉េ SHINSUNG E&G Co., Ltd និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។

រដ្ឋមន្ត្រីធនធានទឹកបានសម្តែងនូវការស្វាគមន៍ដល់ប្រតិភូក្រុមហ៊ុនកូរ៉េ និងបានអបអរសាទរចំពោះក្រុមហ៊ុន SHINSUNG E&G Co., Ltd ដែលបានទទួលជោគជ័យនៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស។

លោក ថោ ជេដ្ឋា ក៏បានថ្លែងអំណរគុណចំពោះការបណ្តាក់ទុនវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារជូនដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសការនាំមកនូវបច្ចេកវិទ្យាបៃតង ដើម្បីជួយប្រទេសកម្ពុជាក្នុងការកសាងភាពធន់ទប់ទល់នឹងការប្រែប្រួលអាកាស។

ជាមួយគ្នានេះ លោកក៏បានលើកឡើងដល់គណៈប្រតិភូក្រុមហ៊ុនកូរ៉េ អំពីការងារអាទិភាពរបស់ក្រសួងក្នុងការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម ដើម្បីធានាបាននូវសន្តិសុខទឹក ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងជាចលករជំរុញកំណើនសេដ្ឋកិច្ច ព្រមទាំងកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ជាមួយគ្នានេះ តំណាងគណៈប្រតិភូក្រុមហ៊ុនកូរ៉េ លោក Lee Yong Ho បានលើកឡើងដែរថា ក្រុមហ៊ុនលោក ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនធំៗ ជាច្រើននៅកូរ៉េ ដែលចាប់ដំណើរការតាំងពីឆ្នាំ១៩៧៩ រហូតមកដល់ពេលនេះមានបទពិសោធន៍ ៤៥ឆ្នាំក្នុងវិស័យថាមពលពន្លឺព្រះអាទិត្យ និងអាជីវកម្មបរិស្ថានស្អាត (Clean Environment Business)។

តំណាងក្រុមហ៊ុនក៏បានធ្វើបទបង្ហាញអំពីគម្រោងសាកល្បងនៃការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាពដើម្បីកសាងភាពធន់ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ដោយប្រើប្រាស់បច្ចេកវិទ្យាបៃតង ដើម្បីស្នើសុំការគាំទ្រពីរដ្ឋមន្ត្រីធនធានផងដែរ។

គួរឱ្យដឹងដែរថា ក្នុងជំនួបពិភាក្សាការងារនេះ ភាគីទាំងពីរបានផ្តោតលើកិច្ចសហប្រតិបត្តិការនានារបស់ក្រុមហ៊ុនជាមួយក្រសួងធនធានទឹក និងឧតុនិយម ជាពិសេសលើកិច្ចការងារអាទិភាពវិស័យធនធានទឹកដែលក្រសួងបានដាក់ចេញនិងគ្រោងអនុវត្តនាពេលខាងមុខ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក