ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ប្រឌិតរឿងថាមានចោរប្លន់ម៉ូតូ ដើម្បីទាមទារការចាប់អារម្មណ៍ពីប្រពន្ធវិញ ត្រូវសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់

ភ្នំពេញ៖ បុរសម្នាក់បានយកម៉ូតូខ្លួនទៅផ្ញើរ ហើយប្រឌិតរឿងថាមានចោរប្លន់ម៉ូតូ និងទូរស័ព្ទ ដើម្បីទាមទារការចាប់អារម្មណ៍ពីប្រពន្ធវិញ ត្រូវសមត្ថកិច្ចហៅមកសួរនាំ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។

បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មានផុសលើបណ្ដាញសង្គម មានករណីប្លន់យកម៉ូតូនិងទូរស័ព្ទ នៅចំណុចក្នុងបឹងកក់ ក្បែររដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ភូមិ៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង២០:៤០នាទី កម្លាំងសមត្ថកិច្ចបាន ធ្វើការស្រាវដោយអង្កេតរកឃើញថា ករណីនេះមិនមែនជាករណីប្លន់យកម៉ូតូនិងទូរស័ព្ទនោះទេ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ករណីខាងលើនេះ គឺជាករណីប្រឌិតព័ត៌មាន (បំប៉ោងព័ត៌មាន) ដើម្បីទាមទារការចាប់ចាប់អារម្មណ៍ និងមានភាពស្និទ្ធស្នាលឡើងជាមួយប្រពន្ធឡើងវិញ ដោយសារមួយរយៈនេះ បុរសដែលអះអាងថាត្រូវចោរប្លន់នោះ មានភាពមិនចុះសម្រុងនឹងគ្នា ទើបប្រឌិតរឿងយកក្រវិលកំប៉ុងឆូតក្បាលខ្លួនឯងពីក្រោយ របួសហូរឈាម ដើម្បីបំភ្លៃសភាពការណ៍ជាករណីប្លន់យកម៉ូតូនិងទូរស័ព្ទ។

បច្ចុប្បន្ន បុគ្គលឈ្មោះ លី រ៉ូហ្សា ដែលប្រឌិតរឿង ត្រូវបានសមត្ថកិច្ចហៅមកសួរនាំ និងកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ដែលបង្កឱ្យប៉ះពាល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម។

គួរឱ្យដឹងដែរថា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២០:០០នាទី បុគ្គល ឈ្មោះ លី រ៉ូហ្សា ភេទប្រុស អាយុ ៣២ឆ្នាំ បានប្រឌិតរឿងថាមានគេប្លន់ម៉ូតូរបស់គាត់ នៅចំណុចខាងលិចរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចបានបើកការស្រាវជ្រាវ រហូតដល់ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ក៏បានរកឃើញម៉ូតូម៉ាក PCX ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1JM-4567 ក្នុងចំណតផ្ញើរម៉ូតូនៅសណ្ឋាគារភ្នំពេញ ក្នុងសង្កាត់ស្រះចក បន្ទាប់ពីពិនិត្យតាមកាំមេរ៉ាសុវត្ថិភាព ទើបដឹងថាតាមពិតបុគ្គលឈ្មោះ លី រ៉ូហ្សា បានជិះម៉ូតូឌុបកូនស្រី យកមកផ្ញើរដោយខ្លួនឯងទេនៅចំណតនៅសណ្ឋាគារភ្នំពេញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក