ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប៉ូលិសបារាំងនាំគ្នាប្រមូលផ្តុំតវ៉ាលើឡានក្រុង ដើម្បីទាមទារលក្ខខណ្ឌការងារក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក

បារាំង៖ ក្រុមមន្រ្តីប៉ូលិសបាននាំគ្នាស្រែកជ័យឃោស និងដង្ហែរតាមបណ្ដាឡានក្រុងបើកដំបូលដែលបើកកាត់តាមវិថីនានាក្នុងទីក្រុងប៉ារីស ក្នុងគោលបំណងដើម្បីជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធពន្លឿនការពិភាក្សាអំពីលក្ខខណ្ឌការងារ និងប្រាក់ឈ្នួលក្នុងអំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅរដ្ឋធានីប្រទេសបារាំងជាលើកដំបូងក្នុងរយៈពេល ១០០ឆ្នាំ។

លោក Gregory Joron ប្រធានសហជីព SGP Police FO បានប្រាប់មកកាន់ប្រព័ន្ធផ្សព្វផ្សាយថា៖ "នេះគឺជាការព្រមានមួយទៅកាន់អាជ្ញាធរពាក់ព័ន្ធដើម្បីជាការបញ្ជាក់ថាថា ប្រាំមួយខែមុនការមកដល់នៃព្រឹត្តិការណ៍កីឡាអូឡាំពិកនេះ កងកម្លាំងប៉ូលីសរបស់យើងមិនដឹងថារដូវក្តៅនេះ ស្ថានភាពនឹងទៅជាយ៉ាងណាឡើយសម្រាប់ពួកយើង" ។ លោកបន្ថែមថា៖ "លក្ខខណ្ឌដែលកងកម្លាំងប៉ូលិសរបស់យើងទទួលបាន និងត្រូវប្រឈមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក មិនល្អប្រសើរនោះឡើយ"។ 

Joron បានរំលឹកឡើងវិញនូវការទាមទារឱ្យមានភាពច្បាស់លាស់អំពីលក្ខខណ្ឌការងារ និងជាពិសេសសម្រាប់ប្រាក់រង្វាន់ចំនួន ១,៥០០អឺរ៉ូសម្រាប់មន្រ្តីប៉ូលីសទាំងអស់។ សហជីព​ប៉ូលិស​បាន​អំពាវនាវ​ឱ្យ​ធ្វើ​កូដកម្ម​នៅ​ថ្ងៃ​ទី​១៨ ខែ​មករា ដើម្បី​បញ្ចេញសារមិនពេញចិត្តរបស់ខ្លួនមុនការមកដល់នៃព្រឹត្តិការណ៍កីឡា ៤ឆ្នាំម្តងនេះ។ នៅក្នុងការតវ៉ាតាមដងផ្លូវនេះ ឡានក្រុងមួយចំនួនបានសរសេរសារយ៉ាងដូច្នេះថា "អ្វីដែលសំខាន់បំផុតនោះ.....គឺការគិតទុកជាមុន" ដែលឡានក្រុងទាំងអស់បានដង្ហែរចេញពីព្រះវិហារ Saint Augustin នៅកណ្តាលទីក្រុងប៉ារីស និងបានធ្វើដំណើរឆ្ពោះទៅកាន់ទីលាន Bastille នៅភាគខាងកើតរដ្ឋធានីប៉ារីស។

គួរបញ្ជាក់ថា ដោយគ្រោងចាប់ផ្តើមនៅពាក់កណ្ដាលខែកក្កដា ដែលចំពាក់កណ្ដាលនៃរដូវកាលសម្រាកបុណ្យជាតិ កីឡាអូឡាំពិកត្រូវបានកំណត់ឱ្យកាន់តែតានតឹងលើកម្លាំងការងាររបស់បុគ្គលិកនៅទីក្រុងប៉ារីស ចំពេលមានការគំរាមកំហែងផ្នែកសន្តិសុខកើនឡើង និងកង្វះខាតបុគ្គលិកប៉ូលីស មន្ទីរពេទ្យ និងការដឹកជញ្ជូនសាធារណៈ។ មន្ត្រីប៉ូលិស និងទាហានប្រហែល ៣០,០០០នាក់ នឹងត្រូវបានចល័តដើម្បីធានាសន្តិសុខអំឡុងពិធីបើកនៃព្រឹត្តិការណ៍អូឡាំពិកនាថ្ងៃទី២៦ ខែកក្កដា ខណៈការប៉ាន់ស្មានថាមានមនុស្សប្រហែលជា ៦០០,០០០នាក់  ត្រូវគេរំពឹងថានឹងមានវត្តមានកុះកររង់ចាំតាមដានការធ្វើដំណើររបស់អត្តពលិក និងប្រតិភូកីឡាដែលធ្វើដំណើរតាមដងស្ទឹងសែន (Seine river)៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក