ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អតីតគ្រូបង្វឹកបាល់ទាត់ជម្រើសជាតិចិនសារភាពថា លោកបានសូកលុយដើម្បីទទួលតំណែងនេះ

ចិន៖ អតីតគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិចិន លោក លី តាយ (Li Tie) បាននិយាយសារភាពលើកញ្ចក់ទូរទស្សន៍ថា លោកធ្លាប់បានសូកលុយអស់រាប់សែនដុល្លារដើម្បីទទួលបានតំណែងកំពូលនៃក្រុមបាល់ទាត់ជម្រើសជាតិចិន ហើយលោកក៏បានបន្ថែមថា លោកធ្លាប់ជាប់ពាក់ព័ន្ធនឹងករណីរៀបចំលទ្ធផលការប្រកួតជាមុនផងដែរ។ គួរឱ្យដឹងថា បច្ចុប្បន្នបាល់ទាត់ចិនកំពុងស្ថិតក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយដ៏សំខាន់មួយ ដែលគេសង្កេតឃើញថាបុគ្គលសំខាន់ៗជាច្រើនបានជាប់ឈ្មោះក្នុងការតាមដាន និងស៊ើបអង្កេតលើករណីពុករលួយនេះ។

លោក Li Tie ដែលធ្លាប់ជាខ្សែបម្រើនៃក្រុមអង់គ្លេស Everton ដែលក្រោយមកបានក្លាយជាគ្រូបង្គោលនៃក្រុមជម្រើសជាតិចិនត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការស៊ើបអង្កេតកាលពីឆ្នាំ២០២២ ដែលលោកត្រូវបានចោទប្រកាន់ដោយអាជ្ញាធរពីបទ "បំពានច្បាប់យ៉ាងធ្ងន់ធ្ងរ"។ ទូរទស្សន៍ចិន CCTV តែងតែធ្វើការចាក់ផ្សាយចម្លើយសារភាពរបស់ជនសង្ស័យឧក្រិដ្ឋជន រួមទាំងអតីតមន្ត្រី មុនពេលដែលពួកគេត្រូវបង្ហាញខ្លួននៅក្នុងតុលាការ ដែលសកម្មភាពនេះត្រូវបានក្រុមសកម្មជនសិទ្ធិមនុស្សថ្កោលទោសជាហូរហែផងដែរ។ 

នៅក្នុងកម្មវិធីនោះ លោក Li បានសារភាពថា លោកបានរៀបចំនូវទឹកប្រាក់ចំនួនប្រមាណជា ៤២១​,០០០ដុល្លារអាមេរិក ដើម្បីទទួលបានតំណែងជាគ្រូបង្គោលក្រុមជម្រើសជាតិ ហើយបានចូលរួមចំណែកក្នុងការរៀបចំលទ្ធផលការប្រកួតជាមុនផងដែរ។ លោកសម្តែងការសោកស្តាយជាខ្លាំង និងបានសុំអភ័យទោសចំពោះទង្វើនេះ។ យ៉ាងណាមិញ អំឡុងពេលចូលកាន់តំណែងកាលពីឆ្នាំ២០២០ លោក Li Tie បាននិយាយដោយមោទកភាពថា លោកបានសម្រេចក្ដីស្រម៉ៃដ៏ធំមួយរបស់លោក ក្នុងការកាន់តំណែង (គ្រូបង្វឹកជម្រើសជាតិចិន) នេះ។ 

ក្រោយមក ក្រុមជម្រើសជាតិចិនពុំទទួលបានកៅអីចូលរួមព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២២ ដែលបណ្ដាលឱ្យលោក Li ត្រូវបានបណ្ដេញចេញពីតំណែងក្នុងឆ្នាំ២០២១។ ទីភ្នាក់ងារជាតិប្រឆាំងអំពើពុករលួយបានចាប់ផ្តើមការស៊ើបអង្កេតលើករណីរបស់លោកនៅឆ្នាំ២០២២។ ថ្នាក់ដឹកនាំ រួមជាមួយនាយកប្រតិបត្តិនៃសមាគមបាល់ទាត់ចិន ក៏ត្រូវបានបណ្ដេញចេញពីតំណែង ក្នុងនោះក៏មានអតីតប្រធានសមាគមបាល់ទាត់ចិន លោក Chen Xuyuan ផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក