ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជារៀបចំការប្រកួតសសេរតាមអាននៅមុខប្រាសាទអង្គរជាលើកដំបូង ខណៈបេក្ខជនចូលរួមជាង ៨០០នាក់

សៀមរាប៖ កម្ពុជាបានរៀបចំកម្មវិធី សំណេរអង្គរ ដែលប្រកួតសសេរតាមអានជាសាធារណៈលើកទី១ នៅមុខប្រាសាទអង្គរ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ រហូតមកដល់ពេលនេះមានបេក្ខជនចុះឈ្មោះជាង ៨០០នាក់។

ជំនួបជាមួយ រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ថ្ងៃ២២ ខែកញ្ញា ឆ្នាំ២០២៣ អគ្គលេខាធិការរងរដ្ឋសភា និងអ្នកតំណាងក្រុមអ្នកស្រលាញ់អក្សរសាស្រ្តខ្មែរ លោក លីម ប៊ុនហុក ឱ្យដឹងថា គោលបំណងដែលបង្កើតកម្មវិធីសំណេរអង្គរនេះ គឺដើម្បីលើកកម្ពស់កម្រិតអក្សរសាស្ត្រខ្មែររបស់ប្រជាពលរដ្ឋខ្មែរទូទៅ ជាពិសេស សិស្ស និស្សិត ក្នុងយុគសម័យឌីជីថល។

លោកបានឱ្យដឹងទៀតថា កម្មវិធីសរសេរតាមអាននេះ នឹងត្រូវរៀបចំឡើងក្នុងទម្រង់ជាការប្រកួតប្រជែងជាសាធារណៈ ហើយក៍ជាមធ្យោបាយមួយ សម្រាប់ទាញយកចំណាប់អារម្មណ៍របស់ សាធារណជនលើសារៈសំខាន់នៃអក្សរសាស្ត្រខ្មែរ ក៏នឹងអនុញ្ញាតឲ្យអ្នកចូលរួម ដោយផ្ទាល់ពង្រីកចំណេះដឹងទូទៅរបស់ខ្លួន លើប្រធានបទដែលជាកម្មវត្ថុនៃសំណេរនេះផងដែរ។

ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក អ្នកតំណាងក្រុមអ្នកស្រលាញ់អក្សរសាស្រ្តខ្មែរ លោក លីម ប៊ុនហុក ឱ្យដឹងដែរថា កម្មវិធីសំណេរអង្គរនេះ ត្រូវបានរៀបចំឡើងដោយក្រុមអ្នកស្រឡាញ់អក្សរសាស្រ្តខ្មែរ ដែលបានរួមគ្នារៀបចំកម្មវិធីឡើងដើម្បី ដើម្បីលើកស្ទួយភាសាខ្មែរ និងជំរុញសក្ដានុពលទេសចរណ៍ក្នុងស្រុកផងដែរ។

លោកថា៖ «យើងបានបង្កើតកម្មវិធីនេះឡើងក្នុងគោលបំណងជួយលើកស្ទួយភាសាខ្មែរយើងឱ្យថ្កុំថ្កើងឡើង ព្រោះកាលណាយើងនិយាយជាភាសាមានន័យថាជាអត្តសញ្ញាណជាតិយើង នេះជាគោលបំណងសំខាន់ទី១ […] គោលបំណងសមខាន់ទី២ យើងគឺចង់ជួយលើកស្ទួយទេសចរណ៍ក្នុងស្រុកយើងដែរ ដើម្បីឱ្យទេចរណ៍ក្នុងស្រុកយើងរីកថ្កុំថ្កើងជួយអភិវឌ្ឍន៍ជាតិយើង»។

គួរឱ្យដឹងដែរថា កម្មវិធីប្រកួតសរសេរតាមអានជាសាធារណៈលើកទី១ នៅកម្ពុជា សំណេរអង្គរ នេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នៅស្ពានហាលច្រកចូលខាងលិចប្រាសាទអង្គរវត្ត ដែលផ្ដល់ឱកាសឱ្យសាធារណជនគ្រប់រូបអាចចុះឈ្មោះចូលរួមប្រកួតបាន ទាំងក្មេងចាស់ ប្រុសស្រី ខណៈពេលនេះបេក្ខជនចុះឈ្មោះសរុបបានចំនួន ៨១៥នាក់។

ជ័យលាភីលេខ១ និងទទួលបានថវិកា ១លាន ២សែនរៀល និងការស្នាក់នៅសណ្ឋាគារផ្កាយប្រាំ ៣យប់ ជ័យលាភីលេខ២ ទទួលបានថវិកា ៨០ម៉ឺនរៀល និងស្នាក់នៅសណ្ឋាគារផ្កាយបួន ៣យប់ និងជ័យលាភីលេខ៣ ទទួលបានថវិកា ៤០ម៉ឺនរៀល និងស្នាក់នៅសណ្ឋាគារផ្កាយ៣ ចំនួន៣យប់ ព្រមទាំងរង្វាន់លួងចិត្តជាច្រើនទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក