ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មន្ទីររ៉ែ និងថាមពលខេត្តត្បូងឃ្មុំ ចុះបង្រ្កាបទីតាំងអាជីវកម្មរ៉ែមាសអនាធិតេយ្យនៅភូមិសំពៅលូន

ត្បូងឃ្មុំ៖ នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ មន្ទីររ៉ែ និងថាមពលខេត្តត្បូងឃ្មុំ បានសហការជាមួយអាជ្ញាធរខេត្តត្បូងឃ្មុំ ចុះបង្រ្កាបទីតាំងអាជីវកម្មរ៉ែមាសអនាធិតេយ្យដែលស្ថិតនៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្រោមកិច្ចសម្របសម្រួលរបស់ស្ថាប័នអយ្យការខេត្តត្បូងឃ្មុំ។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល ការចុះបង្រ្កាបទីតាំងរុករករ៉ែមាសអនាធិតេយ្យខាងលើនេះ ដោយសង្កេតឃើញថា អាជីវកម្មដែលមានលក្ខណៈគ្រួសារដែលធ្វើដោយដៃនិងឧបករណ៍សាមញ្ញតាំងពីអំឡុងឆ្នាំ១៩៩០ មកម្ល៉េះក៏ប្រែក្លាយទៅជាប្រើគ្រឿងចក្រ រំសេវជាតិផ្ទុះ និងសារធាតុគីមី ដោយកន្លែងខ្លះមានជិករូងជាអណ្តូងរ៉ែក្រោមដីនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលអាចបង្កគ្រោះថ្នាក់។

ដោយមើលឃើញពីហានិភ័យប្រឈមធ្ងន់ធ្ងរដល់សុវត្ថិភាព សុខភាព និងបរិស្ថាន មន្ទីររ៉ែ និងថាមពលខេត្តបានសហការជាមួយអាជ្ញាធរដែនដី ចុះអប់រំផ្សព្វផ្សាយជាច្រើនលើក និងបានចាត់វិធានការតាមផ្លូវច្បាប់ផងដែរ។

ជាក់ស្តែងរដ្ឋបាលខេត្តបានបង្កើតក្រុមការងារចម្រុះថ្នាក់ខេត្តបានអនុវត្តនូវវិធានការផ្សព្វផ្សាយទិដ្ឋភាពច្បាប់ដល់ ប្រជាពលរដ្ឋ និងធ្វើការបិទទីតាំងរ៉ែមាសអនាធិបតេយ្យទ្រង់ទ្រាយធំមួយចំនួន ក្រោមការបញ្ជារបស់ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ។

យ៉ាងណាមិញ មន្ទីររ៉ែ នៅតែកត់សម្គាល់ថា បច្ចុប្បន្នសកម្មភាពអាជីវកម្មរ៉ែមាសអនាធិតេយ្យនៅតែបន្តកើតមានដោយប្រើប្រាស់ឧបករណ៍ទំនើបៗសារធាតុគីមី រំសេវជាតិផ្ទុះ បំបែកថ្ម និងជីកលុងអណ្តូងរ៉ែក្រោមដីប្រកបដោយគ្រោះថ្នាក់បំផុត ខណៈសកម្មភាពនេះកំពុងបង្កឱ្យមានការបាត់បង់ទ្រព្យសម្បត្តិ និងចំណូលជាតិ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន បង្កជាហានិភ័យ ខ្ពស់ដល់សុខភាព និងសុវត្ថិភាពរបស់អ្នកធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យខ្លួនឯង ព្រមទាំងប្រជាពលរដ្ឋនៅក្នុង និងក្រៅមូលដ្ឋាន។

ក្រសួងរ៉ែនិងថាមពលប្ដេជ្ញាបញ្ចប់នូវសកម្មភាពរ៉ែអនាធិបតេយ្យ និងជំរុញឱ្យមានការធ្វើអាជីវកម្មរ៉ែ ដោយស្របច្បាប់ដែលនាំមកនូវផលប្រយោជន៍ជាតិជាច្រើនមានជាអាទិ៍ ការបង្កើតឱ្យមានឱកាសការងារនៅ នឹងកន្លែងនិងប្រយោល ការចូលរួមចំណែកដល់ការបង្កើតប្រភពចំណូលថវិកាជាតិបន្ថែម និងការបំបាត់នូវផល ប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាននិងសង្គម ព្រមទាំងចូលរួមចំណែកអភិវឌ្ឍន៍សហគមន៍មូលដ្ឋានតាមរយៈការធ្វើ អាជីវកម្មរ៉ែប្រកបដោយចីរភាព ដោយមានការគាំទ្រនិងការការពារពីច្បាប់។

ក្រសួងរ៉ែនិងថាមពលបានអំពាវនាវដល់ប្រជាពលរដ្ឋដែលកំពុងធ្វើ អាជីវកម្មរ៉ែមាសអនាធិបតេយ្យ បញ្ឈប់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ ហើយចូលរួមទប់ស្កាត់ដោយ ធ្វើការជូនដំណឹងអំពីសកម្មភាពរ៉ែអនាធិបតេយ្យមកក្រសួងរ៉ែនិងថាមពល តាមរយៈប្រព័ន្ធទូរស័ព្ទលេខ ០៩៥ ៧២៧ ៧២៧៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក