ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រុស្ស៊ីត្រៀមបន្តជួយកម្ពុជាក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជា លោក Anatoly Borovik បានលើកឡើងថា រុស្ស៊ី ត្រៀមខ្លួនលើការជួយបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់ពលរដ្ឋកម្ពុជាតាមរយៈការផ្តល់អាហាររូបករណ៍មកកាន់សិក្ខាកាម ឬសិស្ស និស្សិតកម្ពុជាដែលជាជំនាញមានតម្រូវការទីផ្សារ។

ការលើកឡើងរបស់លោក Anatoly Borovik ធ្វើឡើងនៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។

ជាការឆ្លើយតបលោករដ្ឋមន្ត្រីក្រសួងការងារ បានថ្លែងអំណរគុណដល់ភាគីរុស្ស៊ីចំពោះការប្តេជ្ញាចិត្តបន្តជួយបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា ខណៈដែលរុស្ស៊ីធ្លាប់ និងកំពុងបន្តបណ្តុះបណ្តាលពលរដ្ឋកម្ពុជារហូតដល់បច្ចុប្បន្នមិនថាជំនាញបច្ចេកទេស ឬមុខវិជ្ជាឧត្តម និងក្រោយឧត្តមសិក្សានោះទេ។

ភាគីទាំងពីរ បានមូលមតិគ្នាពង្រឹងកិច្ចសហការដែលមានស្រាប់ឱ្យកាន់តែមានភាពប្រសើរឡើង និងខិតខំស្វែងរកកិច្ចសហប្រតិបត្តិការផ្សេងទៀតដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជាតិទាំងសងខាង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក