ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជា និងហុងគ្រីរៀបចំកិច្ចប្រជុំលើកទី២ នៃគណៈកម្មការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនៃប្រទេសទាំងពីរ

ហុងគ្រី៖ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាសហប្រធាននៃគណៈកម្មការចម្រុះសម្រាប់ភាគីកម្ពុជា លោកស្រី តឹករ៉េត កំរង បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការចម្រុះ ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា-ហុងគ្រី។

លោកស្រី តឹករ៉េត កំរង បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការចម្រុះ ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា-ហុងគ្រី “Joint Committee on Economic Cooperation” ជាមួយសហប្រធានសម្រាប់ភាគីហុងគ្រី ឯកឧត្តម Tristan AZBEJ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី នាថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២៤។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីតាមដានវឌ្ឍនភាពការងារ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងវិស័យអាទិភាពផ្សេងៗមានដូចជា វិស័យគ្រប់គ្រងធនធានទឹក និងបរិស្ថាន, វិស័យកសិកម្ម, កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍអន្តរជាតិ, វិស័យអប់រំ យុវជន និងកីឡា, វិស័យវប្បធម៌ និងវិស័យអាកាសចរស៊ីវិល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក