ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជា-សិង្ហបុរី នឹងបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យមួយចំនួន ដែលជាផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ

ភ្នំពេញ៖ ប្រទេសកម្ពុជា និងសិង្ហបុរី សម្លឹងគ្នាពីទិសដៅនៃការបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យមួយចំនួន ដែលជាផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរកម្ពុជា-សិង្ហបុរី ទាំងក្នុងកម្រិតវេទិកាតំបន់ និងឆាកអន្តរជាតិ។

នេះបើយោងតាមខ្លឹមសារជំនួបពិភាក្សារវាងនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី ធាវ ឡេ ឈិង (TEO Lay Cheng)នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។

លោកស្រី ធាវ ឡេ ឈិង បានលើកទ្បើងអំពីភាពរីកចម្រើននៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អកម្ពុជា-សិង្ហបុរី នាពេលកន្លងមក នៅក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ថាមពល និងអប់រំ ព្រមទាំងបានបញ្ជាក់អំពីការបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញទំនាក់ទំនងនេះឱ្យកាន់តែរីកលូតលាស់បន្ថែមទៀត។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះលោកជំទាវ ធាវ ឡេ ឈិង និងសហការី ព្រមជាមួយនឹងការអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកជំទាវឯកអគ្គរដ្ឋទូត នៅក្នុងការជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

បន្ថែមលើនេះ សម្តេចធិបតី និងលោកស្រីឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាលើទិសដៅនៃការបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យមួយចំនួន ដែលជាផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរកម្ពុជា-សិង្ហបុរី ទាំងក្នុងកម្រិតវេទិកាតំបន់ និងឆាកអន្តរជាតិ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក