ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

កម្ពុជា និងគុយបា វាយតម្លៃខ្ពស់ពីការចូលរួមរបស់ស្រ្តីប្រទេសទាំងពីរក្នុងបុព្វហេតុសន្តិភាព និងការអភិវឌ្ឍ

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងលោកស្រី លីយូកា រ៉ូឌ្រីហ្គេស បារីយ៉ូ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបាប្រចាំនៅកម្ពុជា ដែលជាស្រ្តីដូចគ្នា បានវាយតម្លៃខ្ពស់ចំពោះពលីកម្ម ភាពអង់អាចក្លាហានរបស់ស្រ្តីកម្ពុជា ក៏ដូចជាស្រ្តីគុយបា ដែលបានលះបង់ និងបំពេញការងារក្នុងបុព្វហេតុសន្តិភាព និងការអភិវឌ្ឍ។

ក្នុងឱកាសអនុញ្ញាតឱ្យ លោកស្រី លីយូកា រ៉ូឌ្រីហ្គេស បារីយ៉ូ (Liyrka Rodriguez Barrios) ដែលត្រូវចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលបេសកកម្មការទូតរបស់ឯកអគ្គរដ្ឋទូត ក្នុងការចូលរួមពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងគុយបា ដែលមានតាំងពីយូរលុងមកហើយនោះ ឱ្យកាន់តែរីកចម្រើនឡើងជាលំដាប់។

ទន្ទឹមនោះ សម្តេចប្រធានរដ្ឋសភាបានលើកឡើងពីភាពសកម្មរបស់ ឯកអគ្គរដ្ឋទូតគុយបា នៅក្នុងរយៈពេលបំពេញបេសកកម្មការទូតនៅកម្ពុជាថា បានចូលរួមគ្រប់កម្មវិធីសង្គម នយោបាយ និងការងារស្រ្តី ដោយសារស្ថិតនៅក្នុងស្ថានភាពប្រហាក់ប្រហែលគ្នា ស្រ្តីកម្ពុជានិងគុយបា បានក្រោកឈរយ៉ាងរឹងមាំ រួមសហការជាមួយបុរស នៅក្នុងការបំពេញការងារគ្រប់វិស័យ ដោយភាពរឹងមាំ ក្លាហាន។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា សមាជិកសភាស្ត្រីគឺមានសារៈសំខាន់ណាស់ក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងមានភាពធន់របស់ជាតិ។ សម្តេចរដ្ឋសភាធិបតី បានសង្កត់ធ្ងន់ថា ភាពលំបាកបានធ្វើស្រ្តី រឹងមាំ។

ជាមួយគ្នានេះ លោកស្រី លីយូកា រ៉ូឌ្រីហ្គេស បារីយ៉ូ បានកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់ស្រ្តីកម្ពុជា នៅក្នុងការងារនយោបាយ សង្គម និងសេដ្ឋកិច្ច។ ជាពិសេសលោកស្រី បានលើកឡើងពីសមត្ថភាព និងទេពកោសល្យក្នុងការដឹកនាំរបស់ សម្តេចរដ្ឋសភាធិបតី ថាជាគំរូនិងជានិមិត្តរូបរបស់ស្រ្តី ដោយលោកស្រីផ្ទាល់ បានសិក្សានិងរៀនសូត្របានយ៉ាងច្រើនពី សម្តេចប្រធានរដ្ឋសភា ផងដែរ។

ឯកអគ្គរាជទូត បានលើកឡើងថា គុយបានៅបន្តគំាទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសបន្តផ្តល់អាហារូបករណ៍សុខាភិបាលដល់និស្សិតកម្ពុជា បានទៅសិក្សានៅប្រទេសគុយបា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក