ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ ពលរដ្ឋមានបញ្ហាមិនប្រក្រតីនឹងរឿងអត្រានុកូលដ្ឋាន អាចប្តឹងមកខាងលេខាធិការដ្ឋាន

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានប្រកាសឱ្យពលរដ្ឋប្រសិនជួបបញ្ហាមិនប្រក្រតីចំពោះរឿងអត្រានុកូលដ្ឋាន អាចប្តឹងមកលេខាធិការដ្ឋាន។ ការប្រកាសរបស់លោកធ្វើឡើងនៅក្នុងយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង យុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ នៅទីស្តីការក្រសួងយុត្តិធម៌ នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។

លោករដ្ឋមន្ត្រីបានថ្លែងឱ្យដឹងថា បើពលរដ្ឋមានបញ្ហាមិនប្រក្រតីនឹងរឿងអត្រានុកូលដ្ឋានដោយថាដោះស្រាយយឺត ឬទាមទារផលប្រយោជន៍ណាមួយ ពលរដ្ឋអាចប្តឹងមកខាងលេខាធិការដ្ឋាន។ លោកអះអាងថា៖ «រឿងពាក់ព័ន្ធនឹងអត្រានុកូលដ្ឋាន បើមានប្រក្រតីណាមួយ សុំប្តឹងមកលេខាធិការដ្ឋាន គ្រប់រឿងទាំងអស់ ទុករឿងឱ្យយឺត ឬមានករណីទាមទារផលប្រយោជន៍ផ្សេងៗសុំប្តឹងមកលេខាធិការដ្ឋាន»។

លោកបានលើកឡើងថា បញ្ហាអត្រានុកូលដ្ឋាន ជាបញ្ហាដែលបង្កឡើងដោយសារកំហុសរបស់មន្ត្រីអត្រានុកូលដ្ឋាន មិនមែនជាកំហុសរបស់ប្រជាពលរដ្ឋនោះទេ ដូច្នេះមិនត្រូវឱ្យមានការយឺតយ៉ាវក្នុងដោះស្រាយនោះទេ។

លោករដ្ឋមន្ត្រីថ្លែងថា៖ «សួរថាកំហុសលើឯកសារអត្រានុកូលដ្ឋាន គឺជាកំហុសរបស់ប្រជាជន ប្រជាជនជាអ្នកសរសេរខុស? មិនមែនណា អ៊ីចឹងរឿងអីឱ្យគាត់ខុស រឿងហ្នឹងត្រូវតែរង់ចាំរាប់ខែ រាប់ឆ្នាំទៀត អត់ទេ គឺសុំត្រូវធ្វើឱ្យលឿន»។

លោករដ្ឋមន្ត្រីប្រាប់ឱ្យដឹងថាមានសំណុំរឿងដែលប្តឹងលើរឿងអត្រានីកូលដ្ឋានមានប្រមាណ ៦ ០០០ករណី ស្មើនឹង ២៣ភាគរយនៃរដ្ឋប្បវណីទាំងអស់ ខណៈបច្ចុប្បន្នបានដោះស្រាយជាបន្តបន្ទាប់។ លោកបានស្នើឱ្យចៅក្រមទូទៅប្រទេស រៀបចំឱ្យមានចៅក្រមទទួលបន្ទុកលើការងារនេះដើម្បីជំរុញឱ្យមានការដោះស្រាយបានឆាប់រហ័ស និងត្រឹមត្រូវ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក