លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

ប្រធានាធិបតីបារាំងតែងតាំងនាយករដ្ឋមន្រ្តីថ្មីមានវ័យក្មេងបំផុតក្នុងប្រវត្តិសាស្រ្ត

បារាំង៖ ប្រធានាធិបតីបារាំង លោក អេម៉ាញូអែល ម៉ាក្រុង (Emmanuel Macron) បានប្រកាសតែងតាំងរដ្ឋមន្រ្តីអប់រំវ័យ ៣៤ឆ្នាំ ឱ្យឡើងទៅជានាយករដ្ឋមន្ត្រីថ្មីរបស់បារាំង ខណៈដែលប្រធានាធិបតីបារាំងព្យាយាមរៀបចំក្បាលម៉ាស៊ីនថ្មីឡើងវិញ មុនពេលការបោះឆ្នោតនៃសភាអឺរ៉ុបចូលមកដល់។ ការផ្លាស់ប្តូរនេះត្រូវគេមើលឃើញថានឹងមិនមានពាក់ព័ន្ធនឹងរឿងនយោបាយធំណាមួយឡើយ ប៉ុន្តែជាសញ្ញាមួយដែលបង្ហាញថា លោក Macron ព្យាយាមដើរទៅមុខបន្ត ក្រោយការព្យាយាមធ្វើកំណែទម្រង់លើសោធននិវត្តន៍ និងបញ្ហាអន្តោប្រវេសន៍មិនទទួលបានជោគជ័យកាលពីឆ្នាំមុន។ មិនត្រឹមតែប៉ុណ្ណោះគេក៏សង្កេតឃើញថា ការតែងតាំងនាយករដ្ឋមន្រ្តីថ្មីវ័យក្មេងនេះ នឹងនាំឱ្យប្រសើរឡើងនូវឱកាសរបស់គណបក្សលោកនាការចូលរួមក្នុងការបោះឆ្នោតសហភាពអឺរ៉ុបខែមិថុនាខាងមុខ។

ការស្ទង់មតិបានបង្ហាញថា លោកប្រធានាធិបតី Macron កំពុងត្រូវបាននាំមុខដោយគណបក្សរបស់មេដឹកនាំស្តាំនិយមដែលដឹកនាំដោយលោកស្រី Marine Le Pen ប្រហែលជា ៨ ទៅ ១០ភាគរយ។ លោក ហ្គាព្រៀល អាតាល់ (Gabriel Attal) ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់លោក Macron ដែលកន្លងមកធ្លាប់ត្រូវបានតែងតាំងជាអ្នកនាំពាក្យនៃរដ្ឋាភិបាលអំឡុងគ្រាការរីករាលដាលនៃជំងឺ COVID-19 នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីជំនួសលោកស្រី អេលីហ្សាប៊ែត ប៊ន (Elisabeth Borne) ដែលចាកចេញពីតំណែង។

លោកនឹងក្លាយជានាយករដ្ឋមន្រ្តីថ្មីដែលមានវ័យក្មេងបំផុតរបស់បារាំង និងជាអ្នកបើកដំហរថាជាមនុស្សស្រឡាញ់ភេទដូចគ្នា។ 

មែនទែនទៅ​! បើបូកបញ្ចូលអាយុនៃប្រធានាធិបតីបារាំង លោក Emmanuel Macron រួមជាមួយអាយុរបស់នាយករដ្ឋមន្រ្តីបារាំងថ្មី លោក Gabriel Attal ចូលគ្នាអ្នកទាំងពីរនៅមានអាយុតិចជាងប្រធានាធិបតីអាមេរិកបច្ចុប្បន្នគឺលោក Joe Biden ដែលបច្ចុប្បន្នមានវ័យ ៨៣ឆ្នាំទៅហើយ។ កន្លងមក លោក Macron បានព្យាយាមដោះស្រាយបញ្ហាច្របូកច្របល់នានាដែលកើតមានក្នុងសភា ក្រោយពេលគណបក្សរបស់លោកបាត់បង់អំណាចសំឡេងភាគច្រើនក្រោយការបោះឆ្នោតនៅឆ្នាំ២០២២។ 

បណ្ដាអ្នកតាមដាន និងសកម្មជននយោបាយថ្លែងថា ការរួមបញ្ចូលថ្មីនៃមេដឹកនាំវ័យក្មេងទាំងពីររូបនេះ នឹងនាំមកនូវមុខមាត់ថ្មីមួយទៀតនៃរដ្ឋាភិបាលបារាំង។ ប៉ុន្តែក្នុងការយល់ឃើញផ្ទុយពីនេះ មេដឹកនាំបក្សប្រឆាំង លោក Olivier Faure បានថ្លែងថា ពួកគេមិនរំពឹងថាមានអ្វីផ្លាស់ប្តូរច្រើនឡើងក្រោយការតែងតាំងនាយករដ្ឋមន្រ្តីថ្មីនេះ ត្បិតការសម្រេចចិត្តធំលើកិច្ចការងារដឹកនាំរដ្ឋាភិបាល នៅតែស្ថិតក្នុងកណ្ដាប់ដៃរបស់លោក Macron​ ដដែល៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក