ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ បើកបុកគេស្លាប់មិនជាប់ទោសអស់មួយជីវិតទេ តែបើបើករត់នឹងក្លាយជាមនុស្សក្រៅច្បាប់អស់មួយជីវិត

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានថ្លែងឱ្យដឹងថា នៅកម្ពុជាពុំមានច្បាប់ណាដាក់ទោសជនបង្កបើកបុកមនុស្សបណ្តាលឱ្យស្លាប់ឱ្យជាប់ទោសអស់មួយជីវិតនោះទេ ប៉ុន្តែបើជនបង្កមិនមកចូលខ្លួនដោះស្រាយចំពោះមុខច្បាប់ទេ នោះនឹងក្លាយជាមនុស្សក្រៅច្បាប់អស់មួយជីវិត។

ការថ្លែងរបស់លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើឡើងនៅក្នុងយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ នៅទីស្តីការក្រសួងយុត្តិធម៌ នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។

លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បញ្ជាក់ថាសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍មានចំនួន ១២ភាគរយនៃសំណុំរឿងព្រហ្មទណ្ឌទាំងអស់។ លោក កើត រិទ្ធ ថ្លែងឱ្យដឹងថា មិនត្រូវឱ្យគ្រួសារជនរងគ្រោះ មករងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ហើយបន្តរងគ្រោះដោយសារការអូសបន្លាយនៃនីតិវិធីច្បាប់ អ្វីដែលត្រូវដោះស្រាយមុនគេសម្រាប់ជនរងគ្រោះ គឺការផ្តល់សំណង។

លោក កើត រិទ្ធ បញ្ជាក់ថា ដើម្បីដោះស្រាយការងារនេះ ក្រសួងយុត្តិធម៌ណែនាំឱ្យព្រះរាជអាជ្ញា តុលាការ ចាត់តាំងឱ្យមានព្រះរាជអាជ្ញារង និងចៅក្រមឱ្យទទួលបន្ទុកលើសំណុំរឿងក្តីគ្រោះថ្នាក់ចរាចរណ៍ដើម្បីពន្លឿនដោះស្រាយលើសំណុំរឿងនេះឱ្យបានឆាប់រហ័ស។

រដ្ឋមន្ត្រីអះអាងថា អ្នកដែលបង្កគ្រោះថ្នាក់ចរាចរណ៍នឹងទទួលបានការបន្ធូរបន្ថយ ប្រសិនគាត់បង្ហាញពីភាពការទទួលខុសត្រូវចូលខ្លួនមកដោះស្រាយចំពោះមុខច្បាប់ ខណៈមិនមានច្បាប់ដាក់ទោសជនបង្កជាប់ទោសអស់មួយជីវិតនោះទេ ប៉ុន្តែបើមិនហ៊ានប្រឈមចំពោះមុខច្បាប់ នោះនឹងក្លាយជាមនុស្សក្រៅច្បាប់អស់មួយជីវិត ហើយប្រឈមនឹងបទល្មើសបន្ថែមទៀត។

លោកថា៖ «អ្នកដែលបង្កគ្រោះថ្នាក់ចរាចរណ៍ គឺត្រូវមានការទទួលខុសត្រូវយ៉ាងម៉ឺងម៉ាត់តាមផ្លូវច្បាប់ ជៀសវាងដាច់ខាតរឿងមួយ គឺបុកគេស្លាប់ហើយ បង់លុយរួចខ្លួន ប៉ុន្តែយើងត្រូវធានាឱ្យបានមុនគេបំផុតគឺ សំណងសម្រាប់ជនរងគ្រោះ ពីព្រោះពាក្យថាបុកគេស្លាប់ មិនមែនជាប់គុកអស់មួយជីវិតនោះទេ»។

គួរឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់បានកើតឡើងផ្ទួនៗគ្នាកាលពីថ្មីៗកន្លងទៅនេះ ដោយជនបង្កបានរត់គេចខ្លួនក្រោយពីបង្កហេតុ បន្ទាប់ពីមានការអំពាវនាវ និងចេញដីកាឱ្យចូលខ្លួនដោះស្រាយ ទើបជនបង្កបានចូលខ្លួនមកសារភាព និងទទួលស្គាល់កំហុសចំពោះមុខច្បាប់។

កាលក្នុងពិធី «បិទសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤» នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យសមត្ថកិច្ចចាប់ខ្លួនជនបង្កដែលបើកបុកមនុស្សស្លាប់នៅនឹងកន្លែងដោយមិនចាំបាច់សុំគោលការណ៍ឡើយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក