ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងសុខាភិបាលអំពាវនាវពលរដ្ឋកុំសាកល្បងផឹកគ្រឿងស្រវឹង និងកាត់បន្ថយឱ្យបានខ្ពស់បំផុត

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានណែនាំឱ្យពលរដ្ឋកុំសាកល្បង និងកាត់បន្ថយការសេពគ្រឿងស្រវឹង ខណៈការសេពគ្រឿងស្រវឹងច្រើនហួសហេតុពេកអាចនឹងបង្កឱ្យសន្លប់ប្រឈមនឹងជំងឺឆ្លងដូចជាជំងឺអេដស៍ និងជំងឺមិនឆ្លងផ្សេងៗទៀត។ក្រសួងបានលើកឡើងថាមានជំងឺ ១២មុខកំពុងស្វាគមន៍អ្នកដែលមិនបោះបង់គ្រឿងស្រវឹង។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ក្រសួងសុខាភិបាលបញ្ជាក់ឱ្យដឹងថា ជាតិអាល់កុលក្នុងផលិតគ្រឿងស្រវឹងប៉ះពាល់ដល់ សុខភាពអ្នកប្រើប្រាស់ភ្លាមៗ និងរយៈពេលយូរ។ ក្នុងរយៈពេលតែ ២ ទៅ ៣នាទីតែប៉ុណ្ណោះ ជាតិអាល់កុល អាចជ្រៀបចូលដល់ខួរក្បាល ហើយអាចបង្ករោគសញ្ញា ទៅតាមកំហាប់ជាតិអាល់កុល ការចាប់ផ្ដើមនិយាយច្រើន ចលនាអន់ថយ គំហើញថយចុះ និងក្អួតចង្អោរឬបាត់បង់ស្មារតី។

ក្រៅពីនេះ គ្រឿងស្រវឹងក៏បង្កឱ្យ មានផលប៉ះពាល់សុខភាពរយៈពេលវែង ដូចជា ជំងឺក្រិនថ្លើម ខូចថ្លើមជំងឺមហារីក ៖ មាត់ បំពង់ក បំពង់អាហារ ថ្លើមពោះវៀនធំ សុដន់។ល។ ជំងឺមហារីកឈាម ប្រព័ន្ធភាពស៊ាំចុះខ្សោយ ងាយធ្លាក់ខ្លួនឈឺដោយសារការបង្ករោគ មានជំងឺថប់បារម្ភ (Anxiety) ជំងឺធ្លាក់ទឹកចិត្ត (Depression) មានជំងឺវង្វេងពេលឈានចូលវ័យចំណាស់ (Dementia) ក្លាយជាបុគ្គលញៀនគ្រឿងស្រវឹង អសមត្ថភាពផ្លូវភេទ ជំងឺបេះដូង និងសរសៃឈាម ជំងឺសរសៃឈាមខួរក្បាល (ស្ទះ ឬបែកសរសៃឈាមខួរក្បាល) ជំងឺខ្សោយសាច់ដុំ និងឆ្អឹង លើសជាតិអាស៊ីត លើសសម្ពាធឈាម លើសជាតិខ្លាញ់ក្នុងឈាម លើសជាតិស្ករ (ជំងឺទឹកនោមផ្អែម) អាចវិវត្តទៅរកផលវិបាក ធ្ងន់ធ្ងរ និងស្លាប់មុនអាយុ។ល។

ចំពោះស្ត្រីមានផ្ទៃពោះ ឬកំពុងបំបៅកូន ដែលសេពគ្រឿងស្រវឹង ធ្វើឱ្យទារកមានការលូតលាស់មិនប្រក្រតី។ ជាមួយគ្នានេះដែរ គ្រឿងស្រវឹងអាចបណ្តាលឱ្យយុវវ័យឈានទៅរកការប្រើប្រាស់គ្រឿងញៀន និងថ្នាំជក់ ដែលប្រាសចាកពីសីលធម៌សង្គម។

ទន្ទឹមនឹងនេះដែរ គ្រឿងស្រវឹងបង្កឱ្យមានផលប៉ះពាល់ដូចជា អំពើហឹង្សា ការប្រព្រឹត្តបទឧក្រិដ្ឋ ជម្លោះបុគ្គល ការចំណាយថវិកាទៅលើការទិញគ្រឿងស្រវឹង ការព្យាបាលសុខភាព គ្រោះថ្នាក់ចរាចរណ៍ និងការខាតបង់ផ្សេងៗ។

ក្រសួងសុខាភិបាលបានអំពាវនាវដល់សាធារណជនទាំងអស់ ជាពិសេសយុវវ័យត្រូវចៀសវាងពី ការប្រើប្រាស់គ្រឿងស្រវឹង។ ចំពោះអ្នកមិនធ្លាប់ប្រើប្រាស់គ្រឿងស្រវឹងសូមកុំសាកល្បង ដោយឡែកអ្នក កំពុងប្រើប្រាស់គ្រឿងស្រវឹង សូមកាត់បន្ថយឱ្យបានជាអតិបរមា ដើម្បីសុខភាពរបស់អ្នក និងមនុស្សជាទី ស្រឡាញ់របស់អ្នក និងសូមកុំប្រើប្រាស់គ្រឿងស្រវឹងនៅពេលកំពុងបើកបរ ឬកំពុងបញ្ជាគ្រឿងម៉ាស៊ីនផ្សេងៗ។

ក្រសួងសុខាភិបាលអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន គ្រួសារ សាលារៀន និងសហគមន៍ ចូលរួម បង្កើតបរិយាកាសកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង ដូចជាអប់រំ ផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងលើកទឹកចិត្តគាំទ្រអ្នកប្រើប្រាស់គ្រឿងស្រវឹងឱ្យលះបង់ការប្រើប្រាស់គ្រឿងស្រវឹង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក