ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ទំនាក់ទំនងកម្ពុជា-ថៃកាន់តែជិតស្និតក្រោយនាយករដ្ឋមន្ត្រីថ្មីនៃប្រទេសទាំងពីរឡើងកាន់អំណាច

ភ្នំពេញ៖ ទំនាក់ទំនងកម្ពុជា និងថៃ កាន់តែមានភាពជិតស្និតក្រោយពីនាយករដ្ឋមន្ត្រីថ្មីនៃប្រទេសទាំងពីរបានឡើងកាន់អំណាចនៅថ្ងៃជាមួយគ្នា ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ ទំនាក់ទំនងទ្វេភាគីកាន់តែល្អរឹងមាំ បានផ្ដល់ប្រយោជន៍ដល់ការលើកកម្ពស់សេដ្ឋកិច្ចជាតិ និងកម្រិតជីវភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។

ឯកអគ្គរាជទូតថៃប្រចាំប្រទេសកម្ពុជាលោក ឆឺតកៀត អាត់ថាកន បានជួបនាយករដ្ឋមន្ត្រីកម្ពុជានៅវិមានសន្ដិភាពព្រឹកថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤ នេះបានលើកទ្បើងអំពីភាពរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អកម្ពុជា-ថៃ នាពេលកន្លងមក និងបានបញ្ជាក់អំពីការបេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនងនេះឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធបន្ថែមទៀត។ លោកបានថ្លែងអំណរគុណជូនចំពោះសម្តេចធិបតី និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជូននាយករដ្ឋមន្ត្រីថៃ ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ និងបានបញ្ជាក់អំពីការទន្ទឹងរង់ចាំទទួលបដិសណ្ឋារកិច្ចដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ទៅកាន់ព្រះរាជាណាចក្រថៃ នាពេលខាងមុខនេះ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Thai PBS World នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងធ្វើដំណើរទស្សនកិច្ចនៅប្រទេសថៃ ថ្ងៃទី៧ ខែកុម្ភៈខាងមុខ។

ក្នុងជំនួបជាមួយឯកអគ្គរាជទូតថៃប្រចាំកម្ពុជាព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអរគុណចំពោះការបេ្តជ្ញាចិត្តក្នុងការជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ថៃ ឱ្យកាន់តែល្អរឹងមាំ និងលូតលាស់បន្ថែមទៀត។ សម្តេចធិបតី ក៏បានលើកទ្បើងផងដែរ អំពីវឌ្ឍនភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសក្តានុពលជាច្រើន រួមមានជាអាទិ៍ វិស័យពាណិជ្ជកម្ម ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនជាដើម។

គួរឱ្យដឹងផងដែរថានាយករដ្ឋមន្ត្រីនៃប្រទេសថៃលោក សេដ្ឋា ថាវីស៊ីន បានក្លាយជាមេដឹកនាំបរទេសដំបូងគេបង្អស់ធ្វើទស្សនកិច្ចមកកម្ពុជានៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីនាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត ឡើងកាន់តំណែង ហើយកម្ពុជាក៏ជាប្រទេសទី១ ដែលលោកបានធ្វើដំណើរទស្សនកិច្ចផ្លូវការផងដែរបន្ទាប់ឡើងកាន់អំណាច៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក