ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ស្នើចៅក្រមឱ្យបើកចំហរព័ត៌មាននិងត្រៀមការពារខ្លួនចំពោះការសម្រេចសេចក្ដីពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធិ បានស្នើទៅចៅក្រម ព្រះរាជអាជ្ញា ឱ្យទទួលខុសត្រូវលើសេចក្ដីសម្រេចរបស់ខ្លួនជាពិសេសពាក់ព័ន្ធនឹងសំណុំរឿងគ្រឿងញៀន ដោយថាអភិក្រមវះកាត់នឹងធ្វើចំពោះវិស័យតុលាការដោយមិនលើកលែងដើម្បីជំរុញដល់យុទ្ធនាការពង្រឹងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌កម្ពុជា។

ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ៍ ទី១០ ខែមករា ឆ្នាំ២០២៤ នៅក្រសួងយុត្តិធម៌ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានលើកឡើងថារដ្ឋាភិបាលអាណត្តិទី៧ នឹងចាប់ផ្ដើមយុទ្ធនាការរបស់ខ្លួនក្នុងការពង្រឹង លើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ ដោយប្រើប្រាស់នូវអភិក្រមចំនួន២ គឺការកែទម្រង់ និងពង្រឹងអភិបាលកិច្ចដែលជាអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត។

លោកបានបញ្ជាក់ថា ចំណុចចុងក្រោយនៃអនុសាសន៍អភិក្រមទាំងពីរនោះគឺការលះបង់ និងវះកាត់។

លោកឧបនាយករដ្ឋមន្ត្រីយុត្តិធម៌ កើត រិទ្ធ បានបញ្ជាក់បន្ថែមថា ចាប់ពីពេលនេះរាល់ការសម្រេចសេចក្ដីចោទប្រកាន់ ឬដោះលែងអ្នកដែលពាក់ព័ន្ធនឹងគ្រឿងញៀនត្រូវធ្វើសេចក្ដីប្រកាសព័ត៌មានចាប់តាំងពីដំណាក់កាលអយ្យការ រហូតដល់ចៅក្រមជំនុំជម្រះ ហើយក្រសួងយុត្តិធម៌នឹងតាមដានពិនិត្យមើលភាពមិនប្រក្រតីនៃសំណុំរឿងទាំងនោះ។

លោកថា៖ «សូមបញ្ជាក់តម្លាភាព ម៉ឺងម៉ាត់ និងត្រឹមត្រូវ មិនថាគាត់ដោះលែងខុសទេ! តែហេតុអី? ត្រូវហ៊ានទទួលខុសត្រូវហេតុអីបានដោះលែង? បើគ្មានភស្ភុតាង បញ្ហានេះវាអត់ត្រឹមត្រូវដោះលែង។ ok ការពារខ្លួនឱ្យបានប៉ុន្ដែការដោះលែងនេះមិនមែនដោះលែងដោយសាររឿងហ្នឹងទេ! គឺដោយសារតែរឿងផលប្រយោជន៍គឺយើងត្រូវតែវះកាត់ សូមបញ្ជាក់អត់មានណែនាំទេគឺវះកាត់យកតែម្ដងរឿងគ្រឿងញៀនទទួលយកមិនបានទេ!»។

គិតត្រឹមដើមខែធ្នូ ឆ្នាំ២០២៣ សំណុំរឿងក្តីគ្រឿងញៀននៅតុលាការមានរហូតដល់ ៦៦ភាគរយនៃសំណុំរឿងព្រហ្មទណ្ឌដែលជាបញ្ហាសង្គមដ៏ធំ។

លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថារដ្ឋាភិបាលមិនលូកដៃចូលកិច្ចការរបស់តុលាការនោះទេដោយក្នុងនោះក្រសួងយុត្តិធម៌ធ្វើការជាមួយឧត្តមក្រុមប្រឹក្សាអង្គចៅក្រម និងអង្គភាពប្រឆាំងអំពើពុករលួយលើករណីទាំងនេះ។

វិធានការពង្រឹង លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ត្រូវបានរដ្ឋាភិបាលដែលដឹកនាំដោយនាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចក្នុងកិច្ចប្រជុំដំបូងគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នឹងបានប្រគល់សិទ្ធិនិងភារកិច្ចដល់ក្រសួងយុត្តិធម៌ក្នុងការធ្វើកិច្ចការនេះ។ យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការនឹងចាប់អនុវត្តចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ជាមួយគ្នុងនឹងយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងនៅតាមតុលាការ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក