លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ |

សួនប៉ោយប៉ែតតេជោឈ្នះឈ្នះ ជាសមិទ្ធផលថ្មី ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

បន្ទាយមានជ័យ៖ សួនប៉ោយបែត តេជោ ឈ្នះឈ្នះ ជាសមិទ្ធផលថ្មី និងជាប្រវត្តិសាស្ត្រសម្រាប់ក្រុងប៉ោយប៉ែត ដែលប្រែក្លាយពីតំបន់សំណង់មិនរៀបរយលើចំណីផ្លូវជាតិ និងចំណីផ្លូវរថភ្លើង ប្តូរមកជាសួនដ៏ល្អប្រណិត ជាកន្លែងលម្ហែរ កន្លែងហាត់ប្រាណ ប្រកបដោយផាសុកជូនសាធារណៈជននៅក្រុងប៉ោយប៉ែត។

សួនប៉ោយបែត តេជោ ឈ្នះឈ្នះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទការល័យ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុងប៉ោយប៉ែត លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការចូលរួមពីសំណាក់មន្ត្រីរាជការ យុវជន ប្រជាពលរដ្ឋបានចូលរួមផងដែរនៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។

អភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល បានឱ្យដឹងថា ទីតាំងសួនប៉ោយប៉ែត តេជោ ឈ្នះឈ្នះ ពីមុនជាតំបន់ដែលប្រជាពលរដ្ឋប្រមាណជា ៤៧ ទៅ៤៨គ្រួសារ បានចូលមករស់នៅអាស្រ័យផល ជាលក្ខណៈសំណង់មិនមានរបៀបរៀបរយ ដោយសារតែទីតាំងនេះជាដីចំណីផ្លូវរថភ្លើង និងដីចំណីផ្លូវជាតិលេខ៥ ជាហេតុដែលធ្វើឱ្យអាជ្ញាធរមិន អាចចេញប័ណ្ណកម្មសិទ្ធជូនពួកគាត់បាន។

ក្រោយមកដោយមានការយកចិត្តទុកដាក់ពី លោក ប៉ាន់ខែម ប៊ុនថន លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងអាជ្ញាធរក្រុងប៉ោយប៉ែត បានធ្វើការសម្រប សម្រួលជាមួយប្រជាពលរដ្ឋដោយធ្វើការដោះដូរជាមួយដីដែលស្ថិតនៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះឈ្នះ ក្នុងទំហំ ១៥ម៉ែត្រ x ៥០ម៉ែត្រ ជូនពួកគាត់ ហើយបងប្អូនប្រជាពលរដ្ឋទាំងអស់ក៏បានព្រមព្រៀងទទួលយកដោយគ្មានការបង្ខិតបង្ខំឡើយ ។

លោក គាត ហ៊ុល បន្តថា សួនប៉ោយប៉ែត តេជោ ឈ្នះឈ្នះ ត្រូវបានកសាងឡើងនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ និងបញ្ចប់នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ លើផ្ទៃដីសរុប ៣ ៥៦០ម៉ែត្រការ៉េ ក្នុងនោះផ្ទៃសួនមានទំហំ ៩៦០ម៉ែត្រការ៉េ ព្រមទាំងមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ចំណាយអស់ថវិកាប្រមាណជា ៨១ ៥២៩ដុល្លារដែលជាថវិកាផ្ទាល់លោក ប៉ាន់ខែម ប៊ុនថន លោក អ៊ុំ រាត្រី អភិបាលខេត្ត សប្បុរសជនមួយចំនួនទៀត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក