ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងព័ត៌មាន ហាមប្រើប្រាស់ស្ត្រី និងអនីតិជនក្រោម ១៨ឆ្នាំ ដើម្បីអូសទាញឱ្យពលរដ្ឋឈ្លក់វង្វេងសេពគ្រឿងស្រវឹង

ភ្នំពេញ៖ ក្រសួងព័ត៌មាននាថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ បានប្រកាសហាម សារព័ត៌មានអនឡាញ ក្រុមហ៊ុនផលិតនាំចូល ចែកចាយ ក្រុមហ៊ុនផ្តល់សេវាកម្មផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងផ្តល់រង្វាន់ ដោយប្រើប្រាស់ស្ត្រី និងអនីតិជនក្រោមអាយុ១៨ឆ្នាំដើម្បីជំរុញលើកទឹកចិត្តឱ្យពលរដ្ឋឈ្លក់វង្វេងសេពគ្រឿងស្រវឹង។

ក្រសួងព័ត៌មានបញ្ជាក់ថា ការប្រើប្រាស់ស្ត្រី និងអនីតិជនក្រោមអាយុ ១៨ឆ្នាំ ផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដើម្បីផ្សងសំណាងយករង្វាន់ នឹងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ ធ្វើឱ្យប៉ះពាល់ដល់អនាគតយុវជនកម្ពុជាដែលជាទំពាំងស្នងឫស្សី ជាពិសេសបង្កគ្រោះថ្នាក់ដល់អាយុជីវិត។

ក្រសួងព័ត៌មានបន្តថា ការទទួលទានគ្រឿងស្រវឹងដោយខ្វះការទទួលខុសត្រូវ នឹងបង្កជាគ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សាក្នុងគ្រួសារ សង្គម និងប៉ះពាល់ដល់សុខភាពជាដើម។ ដើម្បីបង្ការទប់ស្កាត់បញ្ហានេះក្រសួងព័ត៌មានបានក្រើនរំលឹកឱ្យរាល់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមកញ្ចក់ទូរទស្សន៍គ្រប់ប្រភេទ សារព័ត៌មានតាមប្រព័ន្ធអនឡាញ អាហ្វីស ប៉ាណូ LED Screen ផ្ទាំងផ្សាយពាណិជ្ជកម្មនានា ត្រូវដាក់សារ ព្រមាន «ពិសាគ្រឿងស្រវឹងសូមកុំបើកបរ ឬ ពិសាដោយការទទួលខុសត្រូវ»។

ក្រសួងព័ត៌មាន ចំពោះស្ពតពាណិជ្ជកម្មដែលមានលក្ខណៈដូចរៀបរាប់ខាងលើ ក្រសួងព័ត៌មានទុករយៈពេល សមស្រប ដើម្បីរៀបចំធ្វើការផ្លាស់ប្តូរ និងកែសម្រួលស្ថិតផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងថ្មី សម្រាប់ ផ្សព្វផ្សាយដែលមិនប៉ះពាល់ដល់សីលធម៌សង្គម។

ក្នុងករណីម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ ឬក្រុមហ៊ុនផលិត នាំចូល ចែកចាយ ឬក្រុមហ៊ុនផ្តល់សេវា កម្មផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងណាមួយមិនអនុវត្តតាមលិខិតជូនដំណឹងនេះ ក្រសួងព័ត៌មាននឹងបញ្ឈប់ការផ្សាយស្តតពាណិជ្ជកម្មនោះ។ ចំពោះម្ចាស់ប្រព័ន្ធផ្សព្វផ្សាយណាដែលល្មើស ក្រសួងព័ត៌មាន នឹងអនុវត្តតាមកិច្ចសន្យាដែលតម្កល់ទុកនៅក្រសួងព័ត៌មាន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក