ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ក្រសួងយុត្តិធម៌ដាក់ចេញយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយ ភាពមិនប្រក្រតីនៅតាមតុលាការ ដើម្បីលើកកម្ពស់តម្លាភាពក្នុងការអនុវត្តច្បាប់

ភ្នំពេញ៖ ក្រសួងយុត្តិធម៌ សម្រេចដាក់ចេញនូវយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយ ភាពមិនប្រក្រតីនៅតាមតុលាការ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តនូវកិច្ចការអាទិភាពទី៣ នៃវិធានការគន្លឹះទី៥ នេះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីការពង្រឹង លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានឱ្យដឹងថា យុទ្ធនាការនេះ គឺធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន ២ គឺដើម្បីជួយដោះស្រាយ រកយុត្តិធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយអយុត្តិធម៌ ឬដោយការរំលោភបំពានដោយខុសច្បាប់នៅក្នុង សង្គម។

យុទ្ធនាការនេះក៏ដើម្បីលើកកម្ពស់តម្លាភាព សុចរិតភាព និងភាពត្រឹមត្រូវ នៅក្នុងការអនុវត្តច្បាប់ និងក្នុងចំណាត់ការរឿងក្តីដោយតុលាការ ប៉ុន្តែ ការកំណត់ថា "យុត្តិធម៌ ឬ អយុត្តិធម៌" គឺមិនចំណុះទៅលើត្រឹម ការលើកឡើងរបស់ភាគីណាមួយឡើយ ប៉ុន្តែចំណុះលើអង្គហេតុ អង្គច្បាប់ និងភស្តុតាង ដែលទាមទារឱ្យមាន ការយកចិត្តទុកដាក់ត្រួតពិនិត្យឱ្យបានដិតដល់។

ជាមួយគ្នានេះ យុទ្ធនាការដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការនេះ នឹងផ្តោតលើបញ្ហាសំខាន់ចំនួន ២ គឺ ពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីលើផ្នែកអភិបាលកិច្ចនៅតាមសាលាជម្រះក្តី និងអយ្យការអម សាលាជម្រះក្តីនានា និង ពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីលើចំណាត់ការសំណុំរឿង និងក្នុង ការសម្រេចសេចក្ដីរបស់តុលាការ។

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានលើកឡើងថា យុទ្ធនាការនេះ នឹងក្លាយជាច្រកផ្លូវការមួយ សម្រាប់ប្រជាពលរដ្ឋដែលរងគ្រោះដោយអយុត្តិធម៌ដោយ ការរំលោភបំពានដោយខុសច្បាប់នៅក្នុងសង្គម ឬដោយសារមានភាពមិនប្រក្រតីនៅតាមតុលាការ ពាក្យបណ្ដឹងអំពីភាពមិនប្រក្រតីក្នុងចំណាត់ការរបស់តុលាការ ដើម្បីឱ្យយន្តការទទួលបន្ទុកជួយត្រួតពីនិពន្ធ័និង ជួយដោះស្រាយរកយុត្តិធម៌។

ទន្ទឹមនោះ ក្រសួងយុត្តិធម៌ក៏បានបង្កើតក្រុមការងារទទួលពាក្យបណ្តឹង និងក្រុមការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ ដើម្បីភាពងាយស្រួលក្នុងការដាក់ពាក្យបណ្តឹង ឬសាកសួរព័ត៌មាននានា ក្នុងក្របខ័ណ្ឌនៃយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយ ភាពមិនប្រក្រតីនៅតាមតុលាការ ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក