វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

កម្មវិធីផ្តល់សាច់ប្រាក់ ១ម៉ឺនបាតឱ្យប្រជាជនថៃគ្រោងនឹងចាប់ផ្តើមនៅខែឧសភានេះ

ថៃ៖ នាយករដ្ឋមន្រ្តីថៃ លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) បានប្រាប់មកកាន់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃទី០៩ ខែមករានេះថា ផែនការរបស់ប្រទេសថៃក្នុងការចាប់ផ្តើមសេដ្ឋកិច្ចរបស់ខ្លួនតាមរយៈកម្មវិធីផ្តល់សាច់ប្រាក់ចំនួន ១៤,៣ពាន់លានដុល្លារគ្រោងនឹងដំណើរការនៅខែឧសភាខាងមុខ។ ការបញ្ជាក់របស់លោកធ្វើឡើង បន្ទាប់ពីការិយាល័យក្រុមប្រឹក្សារដ្ឋ ដែលជាស្ថាប័នឯករាជ្យដែលមានតួនាទីផ្តល់យោល់ផ្នែកច្បាប់ដល់រាជរដ្ឋាភិបាល ពុំអាចរកឃើញហេតុផលណាមួយក្នុងការហាមឃាត់ខុទ្ទកាល័យនាយករដ្ឋមន្រ្តីក្នុងការខ្ចីថវិកាសម្រាប់កញ្ចប់មូលនិធិដំណើរការគម្រោងនេះឡើយ។

កម្មវិធីថ្មីរបស់រដ្ឋាភិបាលថៃ គ្រោងនឹងផ្តល់ជាកញ្ចប់ទឹកប្រាក់ចំនួន ១០,០០០បាត (ប្រហែលជា ២៨៥ដុល្លារអាមេរិក) ទៅដល់ប្រជាជនថៃចំនួន ៥០លាននាក់ ដើម្បីចំណាយក្នុងសហគមន៍មូលដ្ឋានរបស់ពួកគេ គឺជាគោលនយោបាយធំមួយក្នុងយុទ្ធនាការនៃការឃោសនាបោះឆ្នោតកន្លងទៅរបស់គណបក្សភឿថៃដែលជាគណបក្សកាន់អំណាចនាពេលបច្ចុប្បន្ន។ យ៉ាងណាមិញ កញ្ចប់ថវិកានេះមិនមែនជាក្រដាសប្រាក់នោះទេ ពោលគឺរដ្ឋាភិបាលនឹងរៀបចំផ្តល់ឱ្យតាមរយៈកម្មវិធីទូរសព្ទ (Mobile App) មួយ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចក្នុងសហគមន៍ទាំងមូល។ រដ្ឋាភិបាលចង់ជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួនឱ្យឡើងបានដល់ ៥ភាគរយក្នុងឆ្នាំ២០២៤នេះ ខណៈកាលពីឆ្នាំ ២០២៣កន្លងទៅ សេដ្ឋកិច្ចថៃត្រូវបានគេប៉ាន់ស្មានថាមានកំណើនប្រហែល ២,៤ភាគរយ។ 

យ៉ាងណាមិញ ផែនការផ្តល់សាច់ប្រាក់ងាយៗទៅឱ្យប្រជាពលរដ្ឋនេះ បានរងការរិះគន់់ និងខឹងសម្បារយ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកជំនាញសេដ្ឋកិច្ច និងអតីតទេសាភិបាលធនាគារកណ្តាលមួយចំនួនដែលនិយាយថា វានឹងអាចជះផលប៉ះពាល់មួយចំនួនដល់សារពើពន្ធ និងអតិផរណានៃឥន្ធនៈ។ យ៉ាងក្ដី លោក Srettha ដែលកំពុងកាន់តំណែងជារដ្ឋមន្រ្តីហិរញ្ញវត្ថុផងដែរនោះបាននិយាយថា លោកនឹងជួបប្រជុំពិភាក្សាជាមួយទេសាភិបាលធនាគារកណ្តាលថៃនៅថ្ងៃពុធស្អែកនេញ ដើម្បីពិភាក្សាអំពីផែនការជំរុញកំណើនសេដ្ឋកិច្ច និងបញ្ហាប្រឈមសំខាន់ៗផ្សេងៗទៀត។

នាយករដ្ឋមន្ត្រីនៅដើមសប្តាហ៍នេះ ក៏បានរិះគន់ចំពោះធនាគារកណ្តាលថៃផងដែរចំពោះការដំឡើងអត្រាការប្រាក់របស់ខ្លួន ដោយបាននិយាយថាការដំឡើងការប្រាក់បានធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មខ្នាតតូច និងការចំណាយរបស់ពលរដ្ឋ។ នៅថ្ងៃអង្គារនេះ សភាពាណិជ្ជកម្មថៃរំពឹងថានឹងមានកំណើនសេដ្ឋកិច្ចយ៉ាងហោចណាស់ ៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដែលការរំពឹងទុកនេះផ្អែកទៅលើចំណូលដែលបានមកពីវិស័យទេសចរណ៍ និងការនាំចេញទំនិញគ្រប់ប្រភេទ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក