ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ករណីវាយគ្នានៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានីវត្តភ្នំ សមត្ថកិច្ចហៅសិស្សមកអប់រំ និងធ្វើកិច្ចសន្យា

ភ្នំពេញ៖ នារសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចបានកោះហៅសិស្សវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ ដែលវាយគ្នា ហើយផ្សព្វផ្សាយតាមបណ្តាញសង្គម មកអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ការវាយគ្នាតទៅទៀត។

មុននឹងសមត្ថកិច្ចកោះហៅនេះ អ្នកគ្រូនាយិការរងសាលា ក៏បានហៅសិស្សទាំងនោះមកសាកសួរ អប់រំ និងឱ្យធ្វើកិច្ចសន្យារួចមកហើយ ប៉ុន្តែក្រោយមកក៏មានវីដេអូទំនាស់របស់សិស្សផ្សព្វផ្សាយនៅលើបណ្តាញសង្គម ដោយទំនាស់នោះកើតចេញពីការនិយាយឌឺដងគ្នាតាមហ្វេសប៊ុក។

សមត្ថកិច្ចបានសំណូមពរឱ្យភាគីជនរងគ្រោះ និងអាណាព្យាបាលជនបង្ក មិនឱ្យមានការប្តឹងផ្តល់គ្នាដោយសារករណីអាណាធិបតេយ្យនៅក្នុងសាលារបស់សិស្សស្រីមិនបង្ករបួសសា្នមដល់រាងកាយ ហើយក្មេងបង្កនៅជាអនីតិជន។ ទើបសមត្ថកិច្ច អនុញ្ញ្ញាតឲ្យអប់រំត្រឡប់ទៅផ្ទះវិញ ដោយមានការធានាពីអាណាព្យាបាលយកទៅអប់រំបន្ត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក