ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីក្រសួងការងារ រាយការណ៍ពីវឌ្ឍនភាពវិស័យការងារ សន្តិសុខសង្គម បណ្តុះបណ្តាលវិជ្ជាជីវៈដល់រដ្ឋសភា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ដឹកនាំសហការី រាយការណ៍ពីវឌ្ឍនភាពរបស់ក្រសួងពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈដល់រដ្ឋសភា។

លោក ហេង សួរ បានដឹកនាំសហការី រាយការណ៍ពីវឌ្ឍនភាពរបស់ក្រសួងពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនដល់គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទាការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភាដែលដឹកនាំដោយលោកស្រី ឡោក ខេង ប្រធានគណៈកម្មការទី៨ នាថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២៤នេះ នៅវិមានរដ្ឋសភា។

រដ្ឋមន្ត្រីការងារ បានរាយការណ៍ពីលទ្ធផលនៃអនុសាសន៍ទាំង១០ចំណុចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតាំងពីដើមអាណត្តិទី៧។

ក្នុងនោះ លោក ហេងសួរ បានរាយការណ៍ពីលទ្ធផលនៃអនុសាសន៍៦ចំណុចដែលក្រសួងបានអនុវត្តគ្រប់ជ្រុងជ្រោយនៅមុនបំណាច់ឆ្នាំ២០២៣ និងអនុសាសន៍៤ចំណុចដែលនឹងត្រូវធ្វើបន្តតាមផែនការដែលបានដាក់។

ក្រោយបានស្តាប់សេចក្តីរាយការណ៍របស់រដ្ឋមន្ត្រីរួចមក ប្រធានគណៈកម្មការ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល និងកោតសរសើរចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់សម្រាប់វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានសម្រេចយ៉ាងច្រើនក្នុងដើមអាណត្តិទី៧នេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក