ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំអាចបញ្ចាំផ្ទះយកលុយទៅទិញ (ផ្លែមៀន) ពីកសិករដែលកំពុងជួបការលំបាក តែខ្ញុំពុំមានលទ្ធភាពជួយដល់ម្ចាស់ដីដែលមានចំការមៀនច្រើននោះទេ សុំការយោគយល់ផង

ភ្នំពេញ៖ បន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជាបានចេញបទបញ្ជាទៅនាយឧត្តមសេនីយ ហ៊ីង ប៊ុនហៀង ដឹកនាំកម្លាំងប្រមូលទិញផ្លែមៀនពីប្រជាកសិករនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងជួបបញ្ហាប្រឈមក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដែលបណ្តាលមកពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមព្រំដែនប្រទេសជិតខាង ដើម្បីជួយដោះស្រាយការលំបាករបស់ប្រជាកសិករផងនោះ នៅល្ងាចថ្ងៃទី១៨ ខែសីហា តាមរយៈការបង្ហោះសារក្នុងទំព័រហ្វេសបុក សម្តេចតេជោបានប្រកាសថា “ឯកឧត្តម ហ៊ីង ប៊ុនហៀង ឯកឧត្តមងួន រតនៈ អភិបាលខេត្តបាត់ដំបង លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនត្រូវចងចាំពាក្យ (ទិញពីកសិករ) សំដៅដល់កសិករក្រីក្រ ដែលដាំមៀនដោយផ្ទាល់។ សម្រាប់ចំការមៀនរបស់មន្ត្រីទាំងស៊ីវិល ទាំងកងកម្លាំងប្រដាប់អាវុធឬរបស់ឧកញ៉ា អ្នកឧកញ៉ា ឬអ្នកជំនួញត្រូវរកទីផ្សារដោយខ្លួនឯង។”

សម្តេចតេជោបានសុំឱ្យមានការយល់យោគ ព្រោះសម្តេចអាចបញ្ចាំផ្ទះយកលុយទៅទិញ (ផ្លែមៀន) ពីកសិករដែលកំពុងជួបការលំបាក ប៉ុន្តែសម្តេចពុំមានលទ្ធភាពជួយដល់ម្ចាស់ដីដែលមានចំការមៀនច្រើននោះទេ។

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្វើការបញ្ជាក់បន្ថែមទៀតថា “នៅពេលប្រមូលទិញបានខ្ញុំនឹងយកទៅចែកជូនកងទ័ព នគរបាល អាវុធហត្ថ គ្រូពេទ្យ អ្ន“នៅពេលប្រមូលទិញបានខ្ញុំនឹងយកទៅចែកជូនកងទ័ព នគរបាល អាវុធហត្ថ គ្រូពេទ្យ អ្នកជម្ងឺបងប្អូនដែលកំពុងធ្វើចត្តាឡីស័កទទួលទានដោយមិនគិតថ្លៃ។”

សម្តេចបានសង្កត់ធ្ងន់ថា “នេះជាវិធីដោះទាល់ក្នុងកាលៈទេសៈដ៏លំបាកកុំអោយកសិករក្រីក្រយើងខាតបង់ធ្ងន់ធ្ងរពេកហើយខ្ញុំក៏មិនប្រើថវិកាជាតិដើម្បីទិញនោះដែរ។ ជាដំណោះសម្រាប់រយៈពេលខាងមុខគឺ ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម អភិបាលខេត្តបាត់ដំបងនិងប៉ៃលិនត្រូវខិតខំដោះស្រាយរកទីផ្សារជូនកសិករយើង”។

គួរបញ្ជាក់ផងដែរថាសាលាខេត្តបាត់ដំបងនឹងប្រើប្រាស់ជាកន្លែងទិញផល្លានុផល ផ្លែមាន ពីប្រជាកសិករ។ ក្រុមការងាររបស់លោកនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដែលនឹងត្រូវចាប់ផ្តើមទទួលទិញពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះតទៅ។ ប្រជាកសិករអាចទំនាក់ទំនងទៅលោក សេង ឌីលីន តាមរយៈទូរសព្ទលេខ ០៩៧ ៧៧៧ ៣៧៣៧ និងលោក ស៊ុន ម៉េងហៃ ០៨៨ ៩០៣ ៧៧៧៧៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក