ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងទេសចរណ៍ណែនាំឱ្យមគ្គុទ្ទេសក៍ទេសចរណ៍ អនុវត្តឱ្យបានត្រឹមត្រូវនូវក្រមប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈ

ភ្នំពេញ៖ ក្រសួងទេសចរណ៍បានចេញសេចក្តីណែនាំស្តីពីការពង្រឹងការប្រតិបត្តិវិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្ត ខណៈវិស័យទេសចរណ៍កម្ពុជា កំពុងងើបឡើងក្រោយវិបត្តិជំងឺកូវីដ-១៩។

សេចក្តីណែនាំរបស់ក្រសួងទេសចរណ៍នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា វិស័យទេសចរណ៍កម្ពុជាបាននឹងកំពុង ស្ថិតក្នុងដំណាក់កាលងើបឡើងវិញពីវិបត្តិជំងឺកូវីដ-១៩ ខណៈដែល អាជីវកម្មទេសចរណ៍បានបន្តបើកឡើងវិញស្ទើរតែទាំងស្រុងក្នុងកម្រិតប្រហាក់ប្រហែលនឹងស្ថានភាពកាលពី ឆ្នាំ២០១៩ ហើយមគ្គុទ្ទេសក៍ទេសចរណ៍ជាច្រើនបានវិលត្រលប់មកបម្រើសេវាកម្មជាថ្មីឡើងវិញ។

ក្រសួងទេសចរណ៍ បញ្ជាក់ថា ដើម្បីចូលរួមការពង្រឹងគុណភាពសេវាកម្មឱ្យបានល្អប្រសើរប្រកបដោយភាពទុកចិត្តនិងកក់ក្ដៅសម្រាប់ទេសចរជាតិ-អន្តរជាតិ មគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែ ភាសាបន្តទាំងអស់ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវនូវក្រមប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ ដែលក្រសួងទេសចរណ៍បានដាក់ឱ្យអនុវត្តកន្លងមក។

មគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តទាំងអស់ ត្រូវស្លៀកពាក់ឯកសណ្ឋាន ពាក់អត្តលេខ និងពាក់អាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ឱ្យបានត្រឹមត្រូវ ក្នុងពេលបំពេញភារកិច្ចរបស់ខ្លួនព្រមទាំងត្រូវប្រតិបត្តិឱ្យបានត្រឹមត្រូវតាមវិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ ដោយមិនដើរតួនាទីជាកាវីទេសចរណ៍ ឬភ្នាក់ងារទេសចរណ៍។

សេចក្តីណែនាំដដែលបញ្ជាក់ទៀតថា មគ្គុទ្ទេសក៍ទេសចរណ៍ ត្រូវការពារប្រយោជន៍ជាតិនិងប្រយោជន៍ទេសចរ និងចូលរួមចំណែកនៅក្នុងការថែរក្សានិងគ្រប់គ្រង ធនធានធម្មជាតិ លម្អបៃតង ការពារនិងអភិរក្សមរតកវប្បធម៌ ការពារសម្បត្តិវប្បធម៌ សិល្បៈ ប្រពៃណី ទំនៀមទម្លាប់របស់ប្រជាពលរដ្ឋខ្មែរក្នុងរាល់សកម្មភាពទេសចរណ៍របស់ខ្លួន។

ទន្ទឹមនោះ ក្រសួងទេសចរណ៍ក៏ណែនាំឱ្យ ផ្តល់ដល់ទេសចរនូវព័ត៌មានពិត ច្បាស់លាស់ និងទទួលខុសត្រូវដូចដែលបានសន្យា ព្រមទាំងមាន វិធានការសមស្រប ដើម្បីថែទាំទ្រព្យសម្បត្តិ ការពារសន្តិសុខ និងសុវត្ថិភាពដល់ទេសចរក្នុងពេល ដែលទេសចរស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន។ មិនត្រូវទាមទារកម្រៃ ឬផលប្រយោជន៍ពីអ្នកលក់ ឬពីអ្នកផ្តល់សេវាកម្មទេសចរណ៍ផ្សេងៗ ព្រមទាំងមិនត្រូវធ្វើសកម្មភាពដែលប៉ះពាល់ជាអវិជ្ជមានដល់គោលនយោបាយជាតិលើវិស័យទេសចរណ៍។

ក្រសួងទេសចរណ៍គូសបញ្ជាក់ថា ការប្រតិបត្តិទាំងឡាយណាដែលខុសឆ្គងតាមក្រមប្រតិបត្តិវិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ អាចនឹងក្លាយជាកម្មវត្ថុនៃការព្រមាន ការពិន័យអន្តរការណ៍ជាប្រាក់ ឬករណ៏ធ្ងន់ធ្ងរ អាចឈានដល់ការព្យួរជាបណ្តោះអាសន្ន ឬដកហូតអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ និងបណ្ណអនុញ្ញាតអ្នកបកប្រែភាសាបន្ត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក