ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានាធិបតីបារាំងចុចប៊ូតុងរាប់ថយក្រោយ ២០០ថ្ងៃនៃព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០២៤

បារាំង៖ ប្រធានាធិបតីបារាំង លោក អេម៉ាញូអែល ម៉ាក្រុង (Emmanuel Macron) បានចុចប៊ូតុងដំណើរការរាប់ថយក្រោយ ២០០ថ្ងៃ មុនការឈានមកដល់នៃព្រឹត្តិការណ៍អូឡាំពិក ទីក្រុងប៉ារីស ឆ្នាំ២០២៤ ដោយលោកបានជំរុញឱ្យសាធារណជនទាំងអស់ចូលរួមសកម្មភាពកីឡាឱ្យកាន់តែច្រើន ខណៈដែលប្រទេសនេះនឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក នារដូវក្តៅជាលើកដំបូងបង្អស់ក្នុងរយៈពេល ១០០ឆ្នាំ។

តាមរយៈវីដេអូបណ្ដាញសង្គម X (អតីត Twitter)  លោក Macron ថ្លែងថា៖ "នៅសល់ត្រឹមតែរយៈពេល ២០០ថ្ងៃទៀតប៉ុណ្ណោះ ខណៈប្រទេសជាតិយើងមានបុព្វហេតុដ៏សំខាន់បំផុតមួយក្នុងឆ្នាំនេះគឺ កីឡា"។ កន្លងមក បារាំងបានដាក់ចេញនូវគោលការណ៍មួយគឺ សម្រាប់សិស្សថ្នាក់បឋម និងវិទ្យាល័យ ត្រូវមានម៉ោងកីឡាយ៉ាងហោចណាស់ ៣០នាទីរៀងរាល់ថ្ងៃ ដោយប្រធានាធិបតីបារាំងសង្ឃឹមថា នឹងមានការអនុវត្តសកម្មភាពកីឡាជាប្រចាំច្រើនជាងនេះបន្ថែមទៀត។ 

បន្ថែមពីលើនោះ លោក Macron ក៏បានរំលេចនូវគោលដៅសំខាន់របស់បារាំងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤ នេះផងដែរ ដោយលោកថ្លែងថា ប្រទេសបារាំងនឹងធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកដែលកាត់បន្ថយសារធាតុកាបូនច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ ជាព្រឹត្តិការណ៍កីឡាបៃតងគោរពតាមកិច្ចព្រមព្រៀងស្ដីពីអាកាសធាតុរបស់ទីក្រុងប៉ារីសផ្ទាល់។ មិនត្រឹមតែប៉ុណ្ណោះលោកបញ្ជាក់ថា បារាំងនឹងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាដោយសមភាពយេនឌ័រ ដោយនឹងមានអត្តពលិកស្រ្តីច្រើនដូចបុរសដែរ ព្រមទាំងមានគណៈប្រតិភូពិសេសមួយចំនួននៃអត្តពលិកអូឡាំពិក និងប៉ារ៉ាឡាំពិក ហើយលោកសង្ឃឹមថា បារាំងនឹងទទួលបានមេដាយច្រើន។ 

គួរបញ្ជាក់ថា ព្រឹត្តិការណ៍៍កីឡាអូឡាំពិករដូវក្ដៅឆ្នាំ២០២៤ គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២៦ ខែកក្កដា និងបញ្ចប់នៅថ្ងៃទី១១ ខែសីហានេះ ខណៈព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក នឹងធ្វើឡើងជាបន្តចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី០៨ ខែកញ្ញា។ រូបរាងនៃមេដាយសម្រាប់ព្រឹត្តិការណ៍នេះនឹងបង្ហាញជាសាធារណៈនៅខែក្រោយ ខណៈភូមិកីឡាអូឡាំពិក នឹងរួចរាល់នៅថ្ងៃទី០១ ខែមីនាខាងមុខ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក