ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រុងស្ទឹងត្រែងត្រូវបានបិតខ្ទប់បន្ទាប់ពីមានការឆ្លងវីរុសDelta

ខេត្តស្ទឹងត្រែង: ស្របពេលដែលទីក្រុងភ្នំពេញកំពុងទប់ទល់នឹងការរីករាលដាលនៃវីរុសDeltaដែលជាវីរុសបម្លែងថ្មីនៃជំងឺកូវីដ-១៩ មន្រ្តីនៅខេត្តស្ទឹងត្រែងបានសម្រេចចិត្តបិតខ្ទប់ក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែងរហូតដល់មានការជូនដំណឹងបន្ថែម។ ករណីវីរុសDeltaថ្មីចំនួន ៩ ករណីត្រូវបានរកឃើញនៅទីនោះ។

ការសម្រេចចិត្តបិតខ្ទប់ទីរួមខេត្តបានចូលជាធរមាននៅពាក់កណ្តាលយប់ថ្ងៃអង្គារហើយត្រូវបានប្រកាសនៅប៉ុន្មានម៉ោងមុននេះដោយអភិបាលខេត្តស្ទឹងត្រែងលោក ម៉ម សារឿន។ ការបិតខ្ទប់នេះមានប្រសិទ្ធិភាពរហូតដល់មានការជូនដំណឹងបន្ថែម។ រាល់ការធ្វើដំណើរសំខាន់ៗទាំងអស់ត្រូវបានហាមឃាត់នៅក្នុងទីក្រុងដែលស្ថិតនៅក្រោមបំរាមគោចរចាប់ពីម៉ោង ៩ យប់ដល់ម៉ោង ៣ ទៀបភ្លឺ។

ករណីវីរុសDelta ត្រូវបានបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រនៅក្នុងសំណាកដែលប្រមូលបាននៅចន្លោះថ្ងៃទី ១១-១៣ ខែសីហា។ បន្ថែមលើករណីទាំង ៧ ដែលបានបញ្ជាក់កាលពីយប់ថ្ងៃអង្គារដោយប្រធានមន្ទីរសុខាភិបាលខេត្តលោកវេជ្ជបណ្ឌិត អ៊ុង សូវៀត។ លោកនិយាយថាប្រជាពលរដ្ឋត្រូវតែមានទំនួលខុសត្រូវនៅក្នុងការអនុវត្តវិធានការបង្ការដើម្បីចៀសវាងការរីករាលដាលក្នុងសហគមន៍។

នៅទូទាំងខេត្តស្ទឹងត្រែងករណី Delta សរុបចំនួន ១៩ ករណីត្រូវបានរកឃើញក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខេត្តនេះមិនមែនជាខេត្តជាប់ព្រំប្រទល់ជាមួយប្រទេសថៃទេ ប៉ុន្តែជាប់ព្រំប្រទល់ជាមួយប្រទេសឡាវ។ ក្រសួងសុខាភិបាលបានប្រកាសឲ្យប្រជាជនទាំងអស់ពាក់ម៉ាស់។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក