ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

បង្កាន់ដៃនាគប្រវែង២៤ម៉ែត្រ នៅប្រាសាទបន្ទាយសំរ៉ែបានបញ្ចប់ការជួសជុលហើយ

សៀមរាប៖ បង្កាន់ដៃនាគប្រវែង២៤ម៉ែត្រ នៅជ្រុងឦសានខាងក្នុងរោងទងទី១នៃប្រាសាទបន្ទាយសំរ៉ែ ត្រូវបានក្រុមអភិរក្សថ្ម(SCU)នៃអាជ្ញាធរជាតិអប្សរា ជួសជុលបញ្ចប់ជាស្ថាព័រហើយកាលពីចុងឆ្នាំ២០២៣កន្លងទៅ។ គម្រោងជួសជុលនេះមានរយៈពេលប្រមាណ៦ខែ ដោយបានចាប់ផ្តើមតាំងពីពាក់កណ្តាលខែមិថុនាឆ្នាំ២០២៣មក។

ប្រធានក្រុមការងារអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក ឡុង ណារី បានឱ្យដឹងថា ការងារជួសជុលបង្កាន់ដៃនាគ ប្រវែង២៤ម៉ែត្រ នៅជ្រុងឦសានខាងក្នុងរោងទងទី១របស់ប្រាសាទបន្ទាយសំរ៉ែបានបញ្ចប់កាលពីចុងឆ្នាំ២០២៣កន្លងទៅ។

លោក ឡុង ណារី បន្តថា រចនាសម្ពន្ធង្កាន់ដៃនាគរបស់ប្រាសាទបន្ទាយសំរ៉ែ បានរងការខូចខាតធ្ងន់ធ្ងរដោយរលំបាក់បែកជាច្រើនបំណែក កន្លែងខ្លះធ្លាក់លើដី និងខ្លះទៀត ផ្អៀងទ្រេតមិនមានលំនឹងធ្លាក់ថ្មមកលើកម្រាលជាដើម។

លោក ឡុង ណារី ឱ្យដឹងទៀតថា រយៈពេល៦ខែ ក្រុមការងារបានប្រឹងប្រែងប្រមូលបំណែកថ្មបង្កាន់ដៃនាគ ដែលមាននៅនិងកន្លែង និងស្វែងរកបំណែកខ្លះទៀតដែលចល័តទៅទីតាំងផ្សេងៗ យកមករៀបចំផ្គុំឡើងវិញទៅតាមលទ្ធភាពដែលអាចរកឃើញ។ រីឯ ទីតាំងមួយចំនួនដែលមិនអាចរកឃើញ គឺបានបន្ថែមថ្មថ្មីជំនួសដើម្បីឱ្យបង្កាន់ដៃនាគរក្សាបាននូវទម្រង់ដើម និងមានភាពរឹងមាំជាថ្មីម្តងទៀត។

ក្រោយពីជួសជុលបង្កាន់ដៃនាគនេះរួច នឹងជួយលើកសោភ័ណភាពនៃប្រាសាទនេះឡើងវិញ ព្រមទាំងមានសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរដែលទស្សនានៅប្រាសាទបន្ទាយសំរ៉ែដែរ។ ក្រុមអ្នកជំនាញបានសំណូមពរដល់ភ្ញៀវទេសចរគ្រប់រូប សូមកុំអង្គុយឬផ្អែកលើសំណង់បុរាណដែលចាស់ទ្រុឌទ្រោមនេះ ដើម្បីរួមគ្នាថែរក្សាបន្តទៅមុខទៀត ប្រយោជន៍សម្រាប់ភាពគង់វង្សយូរអង្វែងទុកជាមរតកដូនតាទាំងអស់គ្នា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក