លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

សម្តេចធិបតី លើកទឹកចិត្តក្រសួងអប់រំបន្តស្វែងរកអាហារូបករណ៍ក្រៅប្រទេសសម្រាប់សិស្សកម្ពុជា

ភ្នំពេញ៖ នៅក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេសA ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យក្រសួងអប់រំ យុវជន និងកីឡា បន្តស្វែងរក និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីអាហារូបករណ៍នៅក្រៅប្រទេសសម្រាប់សិស្សកម្ពុជា។

សម្តេចធិបតី បានថ្លែងអរគុណដល់បណ្តាសាកលវិទ្យាល័យនានា និងក្រសួងមួយចំនួនដែលបានផ្តល់អាហារូបករណ៍ដល់សិស្សដែលប្រឡងជាប់បាក់ឌុប និងសិស្សនិទ្ទេសA ដែលជាការរួមចំណែកដល់ការរីកចម្រើនផ្នែកវិស័យអប់រំនៅកម្ពុជា។

នាយករដ្ឋមន្ត្រីបានជំរុញឱ្យក្រសួងអប់រំ រៀបចំសេវាផ្តល់ប្រឹក្សាយោបល់ដល់សិស្សានុសិស្ស និងនិស្សិត សម្រាប់ទម្រង់ទិសក្នុងការជ្រើសរើសមុខជំនាញឯកទេសនៅតាមវិទ្យាល័យ និងឧត្តមសិក្សា។ ជាមួយគ្នានេះក្រសួងអប់រំ ត្រូវទម្រង់ទិសឱ្យសិស្សដែលប្រឡងជាប់និទ្ទេសA ទទួលបានការសិក្សាក្នុងកម្រិតជាបន្តបន្ទាប់លើជំនាញអាទិភាពដូចជាជំនាញបវិទ្យាសាស្ត្របច្ចេកវិទ្យា ជំនាញវិស្វកម្មជាដើម។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានជំរុញឱ្យក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ តភ្ជាប់បណ្តោញអ៊ីនធឺណិតនៅតាមគ្រឹះស្ថានសិក្សា ជាពិសេសនៅតាមសាលារៀននៅជនបទដើម្បីឱ្យសិស្សានុសិស្សស្វ័យសិក្សាស្រាវជ្រាវ ការទាញយកឯកសារសិក្សាតាមអនឡាញ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក