ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ ហ៊ុន សែន ធ្វើដំណើរទៅទីក្រុងតូក្យូ ដើម្បីពិនិត្យកែវភ្នែកសិប្បនិម្មិត

ភ្នំពេញ៖ ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ធ្វើដំណើរទៅប្រទេសជប៉ុនដើម្បីពិនិត្យកែវភ្នែកសិប្បនិម្មិត អមដំណើរដោយកូន ៤នាក់ និងចៅស្រីម្នាក់។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះវីដេអូតាមរយៈបណ្ដាញសង្គម Tiktok នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា៖«កំពុងធ្វើដំណើរទៅតូក្យូ ដើម្បីផលិតកែវភ្នែកសិប្បនិម្មិត ជាមួយកូន ៤នាក់ និងចៅយ៉ាយ៉ា»។

គួរឱ្យដឹងដែរថា សម្តេចតេជោ ហ៊ុន សែន ក្នុងពេលដែលសម្តេចជានាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវ «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ បានអរគុណដល់មិត្តជប៉ុនដែលបានជួយផលិតកែវភ្នែកសិប្បនិម្មិតជូនសម្តេចតេជោប្រើប្រាស់អស់រយៈពេលជាង ៣០ឆ្នំាដោយគ្មានបង្កបញ្ហាដល់សម្តេចម្តងណាឡើយ។

សម្តេចបានថ្លែងនាពេលនោះថា៖ «តាំងពី១៩៩០ រហូតដល់ឥឡូវ ៣៣ឆ្នាំ ខ្ញុំអត់ដែលឈឺក្បាលដោយសារតែដាក់កែវភ្នែក (ផលិតដោយជប៉ុន) គឺវាត្រូវ។ អ៊ីចឹងបើបានមិត្តជប៉ុនជួយមករៀបចំឱ្យមានកន្លែងផលិតគ្រាប់ភ្នែកសិប្បនិម្មិត (នៅកម្ពុជា) គឺល្អណាស់»

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន បានរបួសពិការភ្នែកខាងឆ្វេងកាលពីអំឡុងតស៊ូរំដោះជាតិ និងមាតុភូមិថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក