ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចធិបតី ប្រាប់ឪពុកម្តាយត្រូវលើកទឹកចិត្តកូនឱ្យខិតខំរៀនសូត្រ ជាជាងទៅអន្តរាគមន៍ដើម្បីឱ្យកូនជាប់

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រាប់ដល់ឪពុកម្តាយត្រូវលើកទឹកចិត្តកូនឱ្យខិតខំរៀនសូត្រ ជាជាងទៅអន្តរាគមន៍ដើម្បីចង់ឱ្យតែកូនជាប់ការប្រឡង។

ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ចំនួន ១ ៦៩១នាក់ ជាលើកទី១ នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតីមានប្រសាសន៍ដូច្នេះថា៖ «វប្បធម៌ដែលបង្កើតឱ្យការប្រឡងនេះ គឺគ្រួសារនីមួយៗ ឪពុកម្តាយនីមួយៗ សិស្សម្នាក់ៗបានចូលរួមនៅក្នុងការខិតខំ ដោយដាក់បន្ទុកការជាប់ធ្លាក់គឺជារបស់ខ្លួន បានខិតខំជាងរត់ទៅរកអន្តរាគមន៍ តែប្រែមកជាការលើកទឹកចិត្តខិតខំរៀនសូត្រវិញ»

សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា បើសិននៅតែបន្តអន្តរាគមន៍ឱ្យកូនទៀត នោះធ្វើឱ្យពួកគេមិនខិតខំរៀនសូត្រឡើយ ដោយអាងតែឪពុកម្តាយជាអ្នកជួយនៅក្រោយការប្រឡងរបស់ខ្លួន។

បើតាមសម្តេចធិបតី ការកែទម្រង់នៃការប្រឡងបាក់ឌុបកន្លងមក បានកែប្រែវប្បធម៌អន្តរាគមន៍របស់ឪពុកម្តាយអាណាព្យាបាល មកជាការជំរុញលើកទឹកចិត្តឱ្យកូនៗសង្វាតខិតខំរៀនសូត្រ។

តែយ៉ាងណាសម្តេចធិបតី បានជំរុញឱ្យសិស្សដែលមិនជាប់ការប្រឡងបាក់ឌុប បន្តការខិតខំរៀនសូត្របន្ថែមទៀត ពោលកុំមានការបោះបង់ការសិក្សា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក