លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ |

ជំនួយសាច់ប្រាក់២០ម៉ឺនដុល្លារួមជាមួយនិងសម្ភារៈបរិក្ខារពេទ្យ ជាច្រើននិងត្រូវបញ្ជូនទៅប្រទេសមីយ៉ាន់ម៉ា

ភ្នំពេញ: នៅព្រឹកថ្ងៃព្រហស្បតិ៍នេះកម្ពុជានឹងផ្តល់ជំនួយនូវឧបករណ៍ចាំបាច់សំរាប់ព្យាបាលនិងការពារជម្ងឺកូវីត-១៩ (COVID-19) ដែលត្រូវការចាំបាច់ដល់ប្រទេសមីយ៉ាន់ម៉ា។ នៅថ្ងៃពុធនេះសម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែនបានប្រកាសផ្តល់ជំនួយជាសាច់ប្រាក់ចំនួន ២០ ម៉ឺនដុល្លាររួមជាមួយសម្ភារៈបរិក្ខារពេទ្យជាច្រើននឹងត្រូវបញ្ជូនទៅដល់ប្រទេសមីយ៉ានម៉ាហើយត្រូវបានបញ្ជូនដោយរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង។

នៅក្នុងលិខិតមួយផ្ញើជូនមេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីងអ៊ឹង នាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថាលោកជឿជាក់យ៉ាងមុតមាំថាកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងប្រទេសកម្ពុជានិងប្រទេសមីយ៉ាន់ម៉ានឹងអាចយកឈ្នះជំងឺរាតត្បាតនេះបានទាំងស្រុង។ ក្រុមគ្រូពេទ្យកម្ពុជាដឹកនាំដោយរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេងនឹងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ានៅព្រឹកថ្ងៃព្រហស្បតិ៍នេះ នឹងផ្តល់ការគាំទ្រជាសាច់ប្រាក់បន្ថែម លើសពីនេះក៏បានផ្តល់ជាសម្ភារៈបរិក្ខារពេទ្យដូចជាម៉ាស់ចំនួន ៣ លានប្រអប់ ឧបករណ៍ធ្វើតេស្តរហ័សចំនួន ៥០០០០០០ ឈុត PPE ចំនួន ២.០០០ ឈុត ម៉ាស៊ីនបង្កើតអុកស៊ីសែនស្វ័យប្រវត្តិចំនួន ១០០ ឈុត ម៉ាស៊ីនដកដង្ហើមចំនួន ២០ និងឧបករណ៍ត្រួតពិនិត្យអ្នកជំងឺចំនួន ២០ ។ កន្លងមកប្រទេសកម្ពុជាបានផ្តល់ជំនួយ ១០ ម៉ឺនដុល្លារដល់ប្រទេសមីយ៉ាន់ម៉ាតាមរយៈសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ាបានរាយការណ៍កាលពីពេលថ្មីៗនេះថាប្រទេសនេះកំពុងទាក់ទងទៅប្រទេសជិតខាងរបស់ខ្លួនសម្រាប់ជំនួយខណៈប្រទេសនេះកំពុងតស៊ូដើម្បីទប់ទល់នឹងការកើនឡើងនៃអ្នកឆ្លងជម្ងឺកូវីត-១៩។ ឯកអគ្គរដ្ឋទូតរបស់ចក្រភពអង់គ្លេសបានព្រមាននៅចុងខែកក្កដានេះថាពាក់កណ្តាលនៃប្រជាជនមីយ៉ាន់ម៉ាប្រមាណ ៥៤ លាននាក់អាចឆ្លងមេរោគកូវីត-១៩ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ គិតត្រឹមថ្ងៃពុធ ប្រទេសនេះបានរាយការណ៍ពីករណីសរុបចំនួន ៣៥៧.០០០ ករណីនិងមានអ្នកស្លាប់ចំនួន ១៣.៤៤៥ នាក់។ ចំនួននេះកើនឡើងយ៉ាងខ្លាំងចាប់តាំងពីចុងខែមិថុនាដែលមានករណីឆ្លងតែ ៤.៩៨០ ករណីនិងមានអ្នកស្លាប់ចំនួន ៣៦៥ នាក់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក