វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

នាយករដ្ឋមន្រ្តីថៃថ្លែងថា ការដំឡើងការប្រាក់ពីធនាគារកណ្ដាលពេលនេះគ្មានផលល្អទាល់តែសោះ

ថៃ៖ នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) និយាយថា ការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលនៅពេលនេះនឹងមិនមានផលល្អទាល់តែសោះសម្រាប់សេដ្ឋកិច្ច ដោយជំរុញឱ្យធនាគារជាតិថៃជៀសវាងការផ្លាស់ប្តូរ ឬបន្ថែមអត្រាការប្រាក់ណាមួយដែលអាចនឹងបង្កប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់គ្រួសារដែលមានចំណូលទាប និងអាជីវកម្មខ្នាតតូច។

រដ្ឋាភិបាលរបស់លោក Srettha ជាមហាសេដ្ឋីអចលនទ្រព្យដែលបានចូលកាន់តំណែងកាលពីខែសីហា បាននិងកំពុងព្យាយាមស្វែងរកការជំរុញកំណើននៃ​ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតលំដាប់ទីពីរនៅអាស៊ីអាគ្នេយ៍នេះ តាមរយៈការជំរុញឱ្យមានកំណើនការចាយវាយសាច់ប្រាក់ច្រើននៅក្នុងប្រទេស ខណៈសេដ្ឋកិច្ចប្រទេសថៃត្រូវបានគេព្យាករណ៍ថាមានកំណើនប្រមាណជា ២,៤ភាគរយប៉ុណ្ណោះ ផ្អែកតាមតួលេខកាលពីឆ្នាំ២០២២។ 

លោកនាយករដ្ឋមន្រ្តីថៃបានថ្លែងតាមរយៈបណ្ដាញសង្គម X របស់លោកកាលពីថ្ងៃអាទិត្យម្សិលមិញនេះថា៖ "ធនាគារជាតិថៃបានដំឡើងអត្រាការប្រាក់ ទោះបីជាអតិផរណាអវិជ្ជមានជាច្រើនខែជាប់ៗគ្នាក៏ដោយ ដែលវាមិនល្អសម្រាប់សេដ្ឋកិច្ចទាល់តែសោះ ហើយថែមទាំងជះឥទ្ធិពលដល់ប្រជាជនដែលមានប្រាក់ចំណូលទាប ព្រមទាំងសហគ្រាសធុនតូច និងមធ្យមផងដែរ"។

ធនាគារកណ្តាលបានទុកអត្រាការប្រាក់គោលនយោបាយរបស់ខ្លួននៅត្រឹម ២,៥ភាគរយដដែលកាលពីខែវិច្ឆិកា បន្ទាប់ពីបានបង្កើនចំណុចមូលដ្ឋានពាក់ព័ន្ធជាច្រើនចំនុចកាលពីខែសីហាកន្លងទៅ ក្នុងគោលបំណងដើម្បីទប់ស្កាត់អតិផរណា។ យ៉ាងណាក្ដី ធនាគារកណ្ដាលថៃនឹងធ្វើការពិចារណាទៅលើអត្រាការប្រាក់គោលរបស់ខ្លួនជាថ្មីម្តងទៀតនៅថ្ងៃទី៧ ខែកុម្ភៈនេះ។ បន្ថែមពីលើនេះ លោកនាយករដ្ឋមន្រ្តីថៃនិយាយថា លោកសង្ឃឹមថាធនាគារកណ្តាលនឹងយកចិត្តទុកដាក់លើប្រជាជនបន្ថែម ដោយមិនដំឡើងអត្រាការប្រាក់ក្នុងទិសដៅផ្ទុយពីអតិផរណាឡើយ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក