ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្រ្តីបង់ក្លាដែសឈ្នះការបោះឆ្នោតជាថ្មី ដោយអវត្តមានបក្សប្រឆាំង

បង់ក្លាដែស៖ មន្រ្តីអាជ្ញាធររៀបចំការបោះឆ្នោតបានឱ្យដឹងថា នាយករដ្ឋមន្រ្តីបង់ក្លាដែស លោកស្រី Sheikh Hasina បានឈ្នះការបោះឆ្នោតម្តងទៀតសម្រាប់អាណត្តិទី៥ របស់លោកស្រី ខណៈដែលក្រុមបក្សប្រឆាំងបានធ្វើពហិការមិនចូលរួមការបោះឆ្នោតនេះ ហើយលោកស្រីនាយករដ្ឋមន្រ្តីបានហៅក្រុមនេះថាជា ""អង្គការភេរវកម្ម"។

អ្នកនាំពាក្យគណៈកម្មាធិការរៀបចំការបោះឆ្នោតបានប្រាប់មកកាន់សារព័ត៌មាននៅព្រឹកថ្ងៃចន្ទនេះថា គណបក្ស Awami របស់លោកស្រី Hasina ដែលជានាយករដ្ឋមន្រ្តីកំពុងកាន់អំណាចបានឈ្នះការបោះឆ្នោត ខណៈបន្ទាប់ពីការបោះឆ្នោតដែលយោងតាមរបាយការណ៍ដំបូងឱ្យដឹងថា មានអ្នកចេញទៅបោះឆ្នោតតែប្រមាណជា ៤០ភាគរយប៉ុណ្ណោះ។ 

ស្នាដៃធំៗរបស់លោកស្រីធ្លាប់ត្រូវបានគេកោតសរសើរអំពីការដឹកនាំប្រទេសឈានទៅរកសេដ្ឋកិច្ចរីកចំរើនគួរឱ្យកត់សម្គាល់ ប៉ុន្តែរដ្ឋាភិបាលរបស់លោកស្រីបានរងការចោទប្រកាន់់ពីមជ្ឈដ្ឋាននានាពីបទរំលោភសិទ្ធិមនុស្សដ៏ខ្លាំងក្លា និងការបង្រ្កាបក្រុមប្រឆាំងដោយមិនសំចៃដៃជាអាទិ៍។ គណបក្ស Awami របស់លោកស្រី Hasina ស្ទើរតែពុំមានគណបក្សណាមួយដែលជាដៃគូប្រជែងយកអាសនៈក្នុងសភាជាតិនោះឡើយ ក៏ប៉ុន្តែគណបក្សបានប្រើប្រាស់គោលការណ៍កាត់បន្ថយបេក្ខជនឈរឈ្មោះនៅតាមមណ្ឌលមួយចំនួន ក្នុងគោលបំណងបញ្ចៀសកុំឱ្យស្ថាប័ននីតិបញ្ញត្តិមានប្រភពមកពីគណបក្សតែមួយគត់។

គណបក្សជាតិនិយមបង់ក្លាដែស (BNP) ដែលជាគណបក្សប្រឆាំងធំជាងគេ ដែលពុំបានចូលរួមក្នុងការបោះឆ្នោតនេះត្រូវបានអាជ្ញាធរបង្ក្រាបបន្ទាប់ពីមានការធ្វើបាតុកម្មមួយចំនួន និងបដិសេធមិនចូលរួមក្នុងការប្រកួតប្រជែងតែម្តង ដោយបានហៅការបោះឆ្នោតនេះថាជា "ការបោះឆ្នោតក្លែងក្លាយ"។ ខណៈពេលដែលលទ្ធផលចុងក្រោយ និងតួលេខពិតប្រាកដនឹងត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃចន្ទនេះ មន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតបានឱ្យដឹងត្រួសៗថា គណបក្សរបស់លោកស្រី Hasina បានឈ្នះប្រហែលបីភាគបួននៃអាសនៈសរុប ឬប្រមាណជាច្រើនជាង ២២០អាសនៈ នៃអាសនៈសរុបចំនួន ៣០០។

យ៉ាងណាមិញ ការគាំទ្រពីសមាជិកសភាផ្សេងទៀត ព្រមទាំងសំឡេងពីគណបក្សជាសម្ព័ន្ធមិត្ត អាចធ្វើឱ្យអំណាចរបស់លោកស្រី Hasina ក្នុងសភាកាន់តែខ្ពស់ជាងមុន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក