ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific កាត់បន្ថយជើងហោះហើររាប់សិបជើងមុនពិធីបុណ្យចូលឆ្នាំចិន

ចិន-ហុងកុង៖ ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific Airways របស់ហុងកុងនឹងកាត់បន្ថយជើងហោះហើររបស់ខ្លួនរាប់សិបជើងក្នុងមួយថ្ងៃជាមធ្យមរហូតដល់ចុងខែកុម្ភៈ ដែលជាវិធានការមួយដើម្បីជៀសវាងការលុបចោលការធ្វើដំណើរ ខណៈដែលរដូវកាលនៃការធ្វើដំណើរដ៏មមាញឹកក្នុងពិធីបុណ្យចូលឆ្នាំចិនខិតជិតមកដល់។

ក្រុមហ៊ុន Cathay បញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយរបស់ក្រុមហ៊ុនថា ក្រុមហ៊ុន Cathay ត្រូវសម្រេចលុបចោលជើងហោះហើរមួយចំនួនក្នុងអំឡុងតម្រូវការនៃការធ្វើដំណើរខ្ពស់បំផុតក្នុងអំឡុងពេលបុណ្យណូអែល និងឆ្លងឆ្នាំសកលកន្លងត្រូវ ដោយសារបញ្ហាមួយចំនួនក្នុងប្រតិបត្តិការរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនបន្ថែមថា នឹងកាត់បន្ថយជើងហោះហើរជាមធ្យមមកត្រឹម ៦ជើងទៅមកក្នុងមួយថ្ងៃ ក្នុងអំឡុងពេលខែមករា និងកុម្ភៈ ដោយផ្តោតតែទៅលើជើងហោះហើរដែលមានតម្រូវការខ្ពស់ប៉ុណ្ណោះ តាមអ្វីដែលក្រុមហ៊ុនអាចធ្វើទៅបាន។ 

តាមប្រភពពីសារព័ត៌៌មានធំៗមួយចំនួនបានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Cathay បានបិទជើងហោះហើរជិត ៧០ជើង ក្នុងអំឡុងពេលបុណ្យណូអែល និងបុណ្យចូលឆ្នាំសកល ដោយអះអាងថាបណ្តាលមកពីអវត្តមាននៃអ្នកបើកយន្តហោះដែលបានឈប់សម្រាកដោយសារបញ្ហាសុខភាពនារដូវត្រជាក់។ កាលពីយប់ថ្ងៃអាទិត្យម្សិលមិញ យ៉ាងហោចណាស់មានជើងហោះហើរចំនួន ៩ ដែលគ្រោងនឹងធ្វើដំណើរមកដល់ និងជើងហោះហើរដែលបម្រុងនឹងធ្វើដំណើរចាកចេញពីអាកាសយានដ្ឋានបានលុបចោលកាលវិភាគរបស់ខ្លួន ខណៈគោលដៅដែលប៉ះពាល់ដោយការលុបចោលនេះរួមមានទីក្រុងតៃប៉ិ, កៅសុង, សិង្ហបុរី, សៀងហៃ និងឌូបៃ។

ក្រុមហ៊ុនបញ្ជាក់ថា ខ្លួននឹងពិនិត្យឱ្យបានម៉ត់ចត់ និងចាត់វិធានការឱ្យបានសមស្របទាំងទៅលើជើងហោះហើរ និងចំនួនអ្នកបើកយន្តហោះ ដើម្បីជៀសវាងផលរំខានទាំងឡាយដែលអាចកើតមាន អំឡុងការហោះហើរដ៏មមាញឹកនៅប៉ុន្មានសប្តាហ៍ខាងមុខ។ CEO នៃក្រុមហ៊៊ុន Cathay Group លោក Ronald Lam Siu-por និយាយថា៖ "យើងបានចាត់វិធានការគ្រប់បែបយ៉ាងដើម្បីធានាថាជើងហោះហើររបស់ក្រុមហ៊ុន Cathay Pacific នឹងដំណើរការជាធម្មតាសម្រាប់ការធ្វើដំណើរក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ។ ប្រជាជនហុងកុងដែលធ្វើដំណើរចេញ និងភ្ញៀវដែលមកកាន់ហុងកុងអាចធានាបានថា ការធ្វើដំណើររបស់ពួកគេនឹងដំណើរការទៅមុខតាមការគ្រោងទុក”។

ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific Airways ធ្លាប់និយាយកាលពីខែវិច្ឆិកាថា ក្រុមហ៊ុនខ្លួនមានបំណងជ្រើសរើសបុគ្គលិកចំនួន ៥,០០០នាក់បន្ថែមទៀតក្នុងកំឡុងឆ្នាំ២០២៤ បន្ទាប់ពីក្រុមហ៊ុនបានកាត់ចេញបុគ្គលិកយ៉ាងសម្បើមក្នុងការឆ្លើយតបទៅនឹងផលប៉ះពាល់ដែលបណ្ដាលមកពីជំងឺរាតត្បាត COVID-19 និងក្រោយពីបានផ្លាស់ប្តូរលក្ខខណ្ឌមួយចំនួនក្នុងកិច្ចសន្យាជាមួយបុគ្គលិកក្រុមហ៊ុន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក