ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងអប់រំនឹងជ្រើសរើសសាលារៀន ៥០០ ទៅ ១ ០០០ដើម្បីវាយតម្លៃជាសាលារៀនគំរូ

ភ្នំពេញ៖ ក្នុងឆ្នាំសិក្សា ២០២៣-២០២៤ ក្រសួងអប់រំ យុវជន និងកីឡា នឹងជ្រើសរើសសាលារៀនសំណាក ដែលជាសាលារៀនមានសក្តានុពលប្រមាណ ៥០០ ទៅ ១០០០សាលាដើម្បីទទួលការជួយគាំទ្រ និងវាយតម្លៃ សម្រេចបានតាមស្តង់ដាសាលារៀនគំរូ ក្នុងរយៈពេល ២ឆ្នាំខាងមុខ។

នៅចំពោះមុខនេះ ក្រសួងអប់រំ នឹងវាយតម្លៃជ្រើសរើស សាលារៀនប្រមាណ ៥០ សម្រាប់ប្រកាសនៅក្នុងសន្និបាតអប់រំ ក្នុងខែមេសា ឆ្នាំ២០២៤នេះ។

រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន បានបញ្ជាក់នៅក្នុងពិធីជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូនៅខេត្តកំពង់ចាមកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ ថាក្រសួងចាប់ពីឆ្នាំសិក្សា២០២៤ នេះតទៅ ស្តង់ដាសាលារៀនគំរូចំនួន៥ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការទូទាំងប្រទេសកម្ពុជា ដើម្បីលើកកម្ពស់គុណភាពបង្រៀន និងលទ្ធផលសិក្សាសិស្ស ដែលរួមមានស្តង់ដាដូចជា លទ្ធផលសិក្សារបស់សិស្ស ការបង្រៀន និងរៀន ការចូលរួមរបស់សហគមន៍ ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន គណនេយ្យភាពរបស់សាលារៀន។

បើតាមរដ្ឋមន្ត្រីក្រសួងអប់រំ ក្រសួងបាននិងកំពុងរៀបចំយន្តការជំរុញអនុវត្តសាលារៀនគំរូ និងយន្តការចុះជួយសាលារៀន ដូចជា ក្រុមនាយកសាលាល្អ គ្រូបង្រៀនល្អ ក្រុមអ្នកឯកទេស ដូចជាកម្មវិធីសិក្សា រង្វាយតម្លៃ ហិរញ្ញវត្ថុ និងការគ្រប់គ្រងទូទៅ កម្មវិធីអភិវឌ្ឍភាពជាអ្នកដឹកនាំសាលារៀន និងកម្មវិធីអភិវឌ្ឍគ្រូបង្រៀន ការបង្ហាត់បង្ហាញអំពី ការបង្រៀនគណិតវិទ្យាថ្នាក់ដំបូង និងគណិតវិទ្យាថ្នាក់ដំបូងនៅ បឋមសិក្សា និងវិធីសាស្ត្របង្រៀនថ្មីនៅមធ្យមសិក្សា។

ដើម្បីសម្រេចទិសដៅនេះ ក្រសួងអប់រំបានដាក់បញ្ចូលវិធានការគន្លឹះចំនួន៤ ទៅក្នុងស្តង់ដាគំរូ តបតាមអនុសាសន៍នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងគោលដៅពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា ដែលរួមមានវិធានការ ការពង្រឹងអភិបាលកិច្ចសាលារៀន ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស។

ជាមួយគ្នានេះការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំស្របតាមពាក្យ ស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីការអប់រំ»។

លោករដ្ឋមន្ត្រីបានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវសហការគ្នា ដោយរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តរួមគ្នា និងបំពេញគ្នា ដើម្បីកសាងសមត្ថភាពបច្ចេកទេស ការដឹកនាំ និងការគ្រប់គ្រងដល់មន្រ្តីរបស់ខ្លួន ទើបយើងអាចសម្រេចបាននូវការអនុវត្តថវិកាសមិទ្ធកម្ម និងនិរន្តរភាពនៃកំណែទម្រង់វិស័យអប់រំ។

ទន្ទឹមនេះដែរ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវយល់ដឹង និងចូលរួមអនុវត្តសកម្មភាពគម្រោងឱ្យប្រទាក់ក្រឡាគ្នា ជាមួយនឹងផែនការសកម្មភាពរបស់ខ្លួន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក