ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បុស្បុករូបសំណាកព្រះគ្រូធម្មាចារ្យ គឹម ច្រែង និងសម្តេចតេជោ ហ៊ុន សែន កាលនៅពីកុមារ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ក្រចេះ៖ បុស្បុករូបសំណាកព្រះគ្រូធម្មាចារ្យ គឹម ច្រែង និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលនៅពីកុមារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីរំលឹកនឹកគុណដល់ព្រះលោកគ្រូធម្មាចារ្យ ដែលជាគ្រូបាធ្យាយ អប់រំទូន្មានប្រៀនប្រដៅ និងផ្គត់ផ្គង់ការសិក្សាដល់សម្តេចតេជោ។

ដោយមានការអនុញ្ញាតពីសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រូបសំណាកព្រះគ្រូធម្មាចារ្យ គឹម ច្រែង និងសម្តេចតេជោ ហ៊ុន សែន កាលនៅពីកុមារ នាថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ នៅស្ពានពាមទេរ ស្ថិតនៅភូមិតាលុះ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។

រូបសំណាកនេះ សាងសង់ឡើងក្នុងគោលបំណងរំលឹកនឹកគុណដល់ព្រះលោកគ្រូធម្មាចារ្យ គឹម ច្រែង ដែលជាគ្រូបាធ្យាយ អប់រំទូន្មានប្រៀនប្រដៅ និងផ្គត់ផ្គង់ការសិក្សាដល់សម្តេចតេជោ ហ៊ុន សែន កាលនៅវ័យកុមារ ឱ្យមានចំណេះចេះដឹងក្លាយជាបញ្ញវន្ត និងជាវីរជនឆ្នើមរបស់កម្ពុជា ដែលបានដឹកនាំកសាងប្រទេសជាតិឱ្យមានការអភិវឌ្ឍ រីកចម្រើនមកទល់សព្វថ្ងៃ។

រដ្ឋបាលខេត្តក្រចេះ បានឱ្យថា រូបសំណាក ព្រះគ្រូធម្មាចារ្យ គឹម ច្រែង និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលនៅកុមារ សាងសង់ឡើងអំពីស្ពាន់ ទំហំសាច់ខាងក្នុងប្រវែង ៣,៦ម៉ែត្រ x ៣,៦ម៉ែត្រ កំពស់ប្រវែង ២៤,៣ម៉ែត្រ រូបសំណាកព្រះគ្រូធម្មាចារ្យ គឹម ច្រែង កំពស់ ២,៧ម៉ែត្រ រូបសំណាកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំពស់ ១,៦៨ម៉ែត ។

អភិបាលខេត្ត លោក វ៉ា ថន បានបញ្ជាក់ថា ក្រោយពីថ្ងៃសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវបុស្បុករូបសំណាកនេះរួម ទីតាំងនេះនឹងក្លាយទៅជាទីតាំងទេសចរណ៍កម្សាន្តទស្សនា លម្ហែ នៅពេលធ្វើដំណើរឆ្លងកាត់ និងសម្រាប់ប្រជាពលរដ្ឋរស់នៅនិងតំបន់នេះផងដែរ ដោយទីនេះមានតុបតែងភ្លើងពណ៌ រៀបចំខឿន សួនច្បារ និងដាំដើមឈើលម្អជាម្លប់ និងជារមណីយ៍ដ្ឋានបែបធម្មជាតិ និងជាទីទាក់ទាញផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក