ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |

នាយករដ្ឋមន្ត្រីពន្យល់ពីមូលហេតុអ្វីដែលចាំបាច់ពឹងវៀតណាមដើម្បីផ្ដួលរំលំខ្មែរក្រហម

កោះកុង៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានពន្យល់ពីមូលហេតុដែលរណរស្សិរសាមគ្គីសង្គ្រោះជាតិពឹងវៀតណាមដើម្បីផ្នួលរលំខ្មែរក្រហមថា មិនអាចរង់ចាំអង្គការសហប្រជាតិ ឬចាំការកទ័ពខ្មែរឲ្យគ្រប់គ្រាន់នោះទេ។ ការពន្យារពេលកាន់តែយូរពលរដ្ឋខ្មែរកាន់តែរងគ្រោះ។

សម្ដេចធិបតីថ្លែងក្នុងជំនួបជាមួយកម្មករជាង ១ម៉ឺននាក់នៅស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ព្រឹកថ្ងៃច័ន្ទ ទី៨ ខែមករា ឆ្នាំ២០២៤ ថាស្ថានភាពនៃកម្ពុជានៅឆ្នាំ១៩៧៨ គឺមានមធ្យោបាយពីរដើម្បីជួយរំដោះប្រទេស ដោយទីមួយគឺពឹងទៅលើអង្គការសហប្រជាជាតិ និងមួយទៀតត្រូវពឹងលើវៀតណាម។

សម្ដេចធិបតីបានបញ្ជាក់ថា ការពឹងទៅលើអង្គការសហប្រជាជាតិ គឺតម្រូវឲ្យប្រទេសសាម៉ីជាអ្នកធ្វើការអំពាវនាវដោយផ្ទាល់។ ហើយប្រទេសសាម៉ីនោះ គឺដឹកនាំដោយខ្មែរក្រហមដូច្នេះមធ្យោបាយទីមួយនេះនឹងមិនបានជោគជ័យនោះទេ។

សម្ដេចថា៖ «កម្ពុជាអត់មានជម្រើសទេ អ្នកណាក៏ដោយឲ្យតែមកយើងស្វាគមន៍ទាំងអស់ ជិតលង់ទឹកហើយអត់មើលទេ។ តែយើងអត់ជម្រើសដោយសារហេតុអ្វី? នៅទិសខាងលិច UN មិនបញ្ជូនទ័ពមកទេ! ដោយសារច្បាប់អង្គការសហប្រជាជាតិអង្គការមិនអាចបញ្ជូនទ័ពមកក្នុងប្រទេសណាមួយបើគ្មានសំណូមពរពីរដ្ឋាភិបាលប្រទេសនោះ។ បើ UN បញ្ជូនទ័ពទៅប្រទេសនោះដោយគ្មានរដ្ឋាភិបាល គឺខុសច្បាប់អង្គការសហប្រជាជាតិ។ តើពេលនោះខ្មែរក្រហមធ្វើលិខិតឲ្យ UN ចូលទេ? អត់មានទេ!» សម្ដេចបានបន្ថែមថា ការទៅពឹងវៀតណាម គឺជាមធ្យោបាយដែលចាំបាច់បំផុតហើយនៅក្នុងស្ថានភាពកម្ពុជាពេលនោះ។

សម្ដេចថា៖ «យើងលិចទូកកណ្ដាលទន្លេហែលខ្វាយៗម្នាក់ឯង។ បីថ្ងៃនៅលើសមុទ្រឃើញទូកនេសាទតូចមួយ ឬទូកចែវតូចមួយចែវមក តើបងប្អូនចង់ឡើងជិះទេឬក៏ចាំកប៉ាល់ធំមក? ហើយបើចង់ឡើងជិះតើយើងត្រូវការសួរគេពីណាគេឬអត់ជនជាតិណាឬអត់? ឥឡូវនេះយើងអាចនិយាយថាយើងរើសបាន ពីព្រោះថាយើងឡើងមកដល់លើគោកហើយ តែបើសិនជាស្ថានភាពដែលយើងនៅក្នុងសមុទ្រនោះតើយើងមានជម្រើសទេ»

គួរឲ្យដឹងផងដែរថា ខ្មែរក្រហមបានចូលកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដោយបានអនុវត្តនូវនយោបាយកុម្មុយនីសផ្ដាច់ការ យ៉ាងងងឹតងងុល។ ក្នុងរបប ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់ ប៉ុល ពត បានបាត់អស់នូវសិទ្ធិសេរីភាព ធ្វើការដូចទាសករ រស់នៅក្នុងភាពភ័យខ្លាចជារៀងរាល់ថ្ងៃ។ ស្នាដៃ ប៉ុល ពត បានផ្ដាច់ជីវិតប្រជាជនដែលជាឈាមឯងអស់ជាង ២លាននាក់។

របបដ៏សាហាវនេះបានដួលរលំដោយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្រោមការគាំទ្រពីទ័ពវៀតណាម បានវាយចូលដល់រាជធានីនៅថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ បំផ្លាញរដ្ឋបាលខ្មែរក្រហមដែលនាំឱ្យកម្ពុជាឃើញពន្លឺសន្ដិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក