ឯកអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិទទួលបានគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសិរីវឌ្ឍន៍ ពីនាយករដ្ឋមន្ត្រី | ឯកអគ្គរដ្ឋទូតអាមេរិកថាក្រោមការដឹកនាំរបស់សម្ដេចធិបតីទំនាក់ទំនងកម្ពុជា-អាមេរិកបង្ហាញសញ្ញាវិជ្ជមានកាន់តែច្រើន | ឯកអគ្គរាជទូតកាតាចង់ដឹកនាំអ្នកវិនិយោគកាតាមកស្វែងយល់ពីសក្ដានុពលកម្ពុជា | ទូតកាតាជូនបាល់ World Cup ដល់សម្ដេចតេជោ |

លោក ឌិត ទីណា៖ សន្តិភាពមានតម្លៃជាទីបំផុត ការបំផ្លាញសន្តិភាពមិនពិបាកទេ តែការបង្កើតសន្តិភាពគឺពិបាក

បន្ទាយមានជ័យជ័យ៖ ថ្លែងក្នុងពិធីមីទ្ទិងរំលឹកខួប៤៥ នៃថ្ងៃជ័យជម្នះ ៧ មករា លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានលើកឡើងថា សន្តិភាពមានតម្លៃជាទីបំផុត ការបំផ្លាញសន្តិភាពមិនពិបាកទេ តែការបង្កើតសន្តិភាព គឺពិបាក ដែលទាមទារឱ្យបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ចូលរួមថែរក្សាសន្តិភាពនេះឱ្យបានគង់វង្សយូរអង្វែង។

មីទ្ទិងរំឮកខួប លើកទី៤៥ នៃថ្ងៃជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៤) ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម-លោកជំទាវ ប្រតិភូអមដំណើរអភិបាលនៃគណៈអភិបាលខេត្តលោក អ៊ុំ រាត្រី ប្រធានក្រុមប្រឹក្សាខេត្តលោក ប្លែក វ៉ា ព្រមទាំងមានការចូលរួមពីក្រុមការងារ លោក-លោកស្រី មន្ទីរ អង្គភាពពាក់ព័ន្ធ ព្រះសង្ឃ ក្រុមការងារយុវជន ប្រជាពលរដ្ឋ ចាស់ជរា បានអញ្ជើញចូលរួមក្នុងយ៉ាងច្រើនកុះករ។

លោករដ្ឋមន្ត្រីកសិកម្មបានលើកឡើងថា ក្រោយទទួលបានជ័យជម្នះថ្ងៃ៧មករា កម្ពុជាបានផ្លាស់ប្តូរយ៉ាងខ្លាំង ដែលពុំនឹកស្មានដល់ ជាពិសេសក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះ បន្ទាប់ពីកម្ពុជាមានសន្តិភាពពេញលេញ។ កម្ពុជាពីមុនកើតមានសង្គ្រាមមិនចេះចប់ និងជាទឹកដីនៃវាលពិឃាតដ៏យង់ឃ្នងបំផុត ឥលូវបានប្រែក្លាយទៅជាទឹកដីដ៏ស្រស់បំព្រងប្រកបដោយសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងនីតិរដ្ឋ ប្រជាជនបានធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួន ហើយកំពុងរស់នៅយ៉ាងសុខសាន្ត សុខដុមរមនាទាំងក្នុងគ្រួសារ ក្នុងសហគមន៍ និងសង្គមជាតិទាំងមូល។

ជាមួយគ្នានោះលោកក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ យុវជនត្រូវសាមគ្គីគ្នា រួមចិត្តតែមួយ ដើម្បីថែរក្សាសន្តិភាពដែលរកបានមកដោយលំបាកឱ្យគង់វង្សឋិតថេរ មិនឱ្យអានុភាពណាមកបំផ្លាញបានឡើយ ទោះបីក្នុងតម្លៃណាក៏ដោយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក