ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ឯម ច័ន្ទមករា ផ្ញើសារអបអរខួប១៨ឆ្នាំនៃអាពាហ៍ពិពាហ៍របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការលោក ឯម ច័ន្ទមករា បានចូលរួមអបអរសាទរខួប១៨ឆ្នាំនៃអាពាហ៍ពិពាហ៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងជំទាវទី១កម្ពុជាលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី។

លោក ឯម ច័ន្ទមករា ថាអាពាហ៍ពិពាហ៍របស់នាយករដ្ឋមន្ត្រី និងភរិយា បានបង្ហាញនូវក្ដីស្រលាញ់ ការថែរក្សាការពារ និងភាពស្មោះត្រង់រវាងស្វាមីនិងភរិយាជាគំរូដល់ពលរដ្ឋនៅក្នុងប្រទេស។

គួរឲ្យដឹងផងដែរថាសម្ដេចធិបតី បានរៀបអាពាហ៍ពិពាហ៍ជាមួយជំទាវទី១ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០០៦ ក្នុងខួបអាពាហ៍ពិពាហ៍១៨ឆ្នាំនេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារអរគុណភរិយាជាទីស្រលាញ់ដោយបានលើកឡើងថា៖ «សូមអរគុណភរិយាជាទីស្រឡាញ់ ចំពោះ ១៨ឆ្នាំ ដែលពោរពេញទៅដោយសេចក្តីស្រឡាញ់ សុភមង្គល និងភាពកក់ក្តៅនៅក្នុងគ្រួសារតូចមួយរបស់យើង»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក