ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សម្ដេចតេជោរៀបរាប់ពីដំណើរដ៏វែងឆ្ងាយបន្ទាប់ពីថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ដល់សព្វថ្ងៃ

ភ្នំពេញ៖ ប្រធានឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនសម្ដេចតេជោ ហ៊ុន សែន បានរៀបរាប់ពីដំណើរដល់វែងឆ្ងាយនៃប្រវត្តិសាស្ត្រប្រទេសកម្ពុជាបន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហមនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ដំណើរដល់វែងឆ្ងាយនេះហើយទើបនឹងកម្ពុជាមានសុខសន្តិភាពស្ថេរភាពនិងប្រជាធិបតេយ្យដូចពេលបច្ចុប្បន្ន។

សម្ដេចថ្លែងក្នុងខួប ៤៥ឆ្នាំ នៃទិវាជ័យជំនះ ៧មករា នៅព្រឹកថ្ងៃអាទិត្យនេះថា បន្ទាប់ពីថ្ងៃជ័យជម្នះ ៧មករា “សាធារណរដ្ឋប្រជាមានិតកម្ពុជា” ដែលជារដ្ឋរបស់ប្រជាជន និងដើម្បីប្រជាជនត្រូវបានបង្កើតឡើង។ រដ្ឋនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ត្រូវគ្រប់គ្រងប្រទេសក្នុងស្ថានភាពមានសន្តិភាពផង និងមានសង្គ្រាមផង ព្រមទាំងត្រូវមជ្ឈដ្ឋានខាងក្រៅមួយចំនួនហ៊ុមព័ទ្ធខាងសេដ្ឋកិច្ច និងឯកោខាងនយោបាយយ៉ាងអយុត្តិធម៌ថែមទៀត។

សម្ដេចបន្ថែមថា ទោះបីត្រូវជួបឧបសគ្គ និងការលំបាកយ៉ាងណាក្ដី ក៏សាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលបន្ទាប់មកបានប្ដូរឈ្មោះជារដ្ឋកម្ពុជា នៅឆ្នាំ១៩៨៩ បានបំពេញតួនាទីជាប្រវត្តិសាស្ត្ររបស់ខ្លួនប្រកបដោយជោគជ័យ ក្នុងបុព្វហេតុប្រយុទ្ធទប់ស្កាត់ការប៉ុនប៉ងវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ ដើម្បីការពារការរស់ឡើងវិញរបស់ប្រជាជាតិ និងបុព្វហេតុ ស្ដារ និងកសាងសេដ្ឋកិច្ច សង្គមកម្ពុជាឡើងវិញពីគំនរផេះផង់ឱ្យមានស្ថិរភាពជាជំហានៗ និងអាចឈានទៅពង្រឹងពង្រីកខ្លួនបានតែក្នុងរយៈពេល ១០ឆ្នាំ ប៉ុណ្ណោះ។

កិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខាបន្ទាប់ពីការចរចាសន្តិភាពអស់រយៈពេលច្រើនឆ្នាំ ដោយចាប់ផ្ដើមពីការចរចាដំបូងរវាង សម្ដេចព្រះនរោត្តមសីហនុ ជាមួយសម្ដេចតេជោនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧។ លើមូលដ្ឋានសមិទ្ធផលជាប្រវត្តិសាស្ត្រដែលរដ្ឋកម្ពុជាសម្រេចបាននេះ បានបង្កើតនូវបុព្វបទ និងលក្ខណសម្បត្តិចាំបាច់នានាឱ្យកម្ពុជាបន្តឈានទៅមុខនៅលើមាគ៌ាសន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍។

ដើម្បីសម្រេចទាំងស្រុងនូវដំណើរការស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិនៅកម្ពុជា សម្ដេចតេជោ បានដាក់ចេញ និងដឹកនាំអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាពពេញលេញ និងការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ចាប់ពីចុងឆ្នាំ១៩៩៨ មក។

សម្ដេចថា៖ «ជោគជ័យនៃនយោបាយឈ្នះឈ្នះ បានបញ្ចប់សង្គ្រាម ការបែកបាក់ជាតិ និងការបែងចែកទឹកដី ដែលកម្ពុជាបានឆ្លងកាត់អស់រយៈកាលជាង ៥០០ឆ្នាំ ចុងក្រោយនៃប្រវត្តិសាស្ត្ររបស់ខ្លួន។ សន្តិភាពដែលកម្ពុជាសម្រេចបានដោយខ្លួនឯង និងដោយគ្មានការបង្ហូរឈាមនេះ បាននិងកំពុងធ្វើជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំនៃការអភិវឌ្ឍសសង្គម-សេដ្ឋកិច្ច និងដំណើរការប្រជាធិបតេយ្យរបស់កម្ពុជាឱ្យសម្រេចបានជោគជ័យយ៉ាងធំធេង»។

រយៈពេល ៤៥ឆ្នាំ កន្លងទៅនេះ បន្ទាប់ពីជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត កម្ពុជាបានសម្រេចនូវការផ្លាស់ប្ដូរយ៉ាងជ្រាលជ្រៅដែលពុំនឹកស្មានដល់ ជាពិសេសក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះ បន្ទាប់ពីកម្ពុជា មានសន្តិភាពពេញលេញ។

ប្រជាពលរដ្ឋ លោក អ៊ុក សន្ធឹត មានវ័យ ៨០ឆ្នាំ បានរៀបរាប់ថា របបខ្មែរក្រហមមិនត្រឹមតែសម្លាប់ដោយអាវុធ ចបជីកនោះទេ ថែមទាំងសម្លាប់ដោយគ្រាប់អង្ករ ដោយប្រជាជនខ្មែរខ្លះបានស្លាប់ដោយភាពស្រេកឃ្លាន គ្មានអ្វីហូប។ លោកបានអបអរសាទរទិវាជ័យជម្នះ ៧មករា ថាពិតជាមានសារៈសំខាន់ដល់កម្ពុជាដើម្បីរម្លឹកប្រជាជនខ្មែរពីភាពសាហាវយង់ឃ្នងរបស់ខ្មែរក្រហមការពារកុំឱ្យរបបនេះត្រលប់វិញ ជាមួយគ្នានេះក៏ជាការដឹងគុណដល់ការលះបង់មេដឹកនាំដែលបានយកជីវិតធ្វើដើមទុនដើម្បីរំដោះប្រជាជនចេញពីរបបខ្មៅងងឹតនេះ។

លោកបានលើកឡើងថា៖ «គ្មានសម័យណាដូចសម័យនេះទេ សម័យនេះកសាងហេដ្ឋរចនាសម្ព័ន្ធគ្រប់ជាពិសេសកសាងធនធានមនុស្ស បើគ្មានធនធានមនុស្សក៏អភិវឌ្ឍន៍ប្រទេសបានដែរ តាំងពីសម្តេចតេជោសែនដែលលោកលះបង់ជីវិតតស៊ូ មាននយោបាយឈ្នះៗ គ្មានបាញ់មួយគ្រាប់ ឥលូវមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត សុទ្ធតែជាបញ្ញវ័ន្ត សុទ្ធតែអ្នកចេះដឹង ជឿនលឿនណាស់គ្រប់េចនាសម្ព័ន្ធទាំងអស់»។

ស្ថាបនិកសន្ដិភាពសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាផ្ដើមចេញពីទិវាជ័យជម្នះ ៧មករា នេះបាននាំឲ្យកម្ពុជាប្រែក្លាយទៅជាទឹកដីដ៏ស្រស់បំព្រងប្រកប- ដោយសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងនីតិរដ្ឋ ប្រជាជនបានធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួន ហើយកំពុងរស់នៅយ៉ាងសុខសាន្ត សុខដុមរមនាទាំងក្នុងគ្រួសារ ក្នុងសហគមន៍ និងសង្គមជាតិទាំងមូល។ កម្ពុជាដែលខឿនសេដ្ឋកិច្ច សង្គម ត្រូវបំផ្លាញខ្ទេចខ្ទីដល់ឬសគល់ បានក្លាយជាទឹកដីដែលមានការអភិវឌ្ឍលើគ្រប់វិស័យប្រកបដោយចីរភាព និងសមធម៌ ហើយបានចេញផុតពីប្រទេសមានចំណូលទាប ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប ធ្វើឱ្យប្រជាជនមានជីវភាពកាន់តែប្រសើរឡើង និងមានក្ដីសង្ឈឹមចំពោះអនាគត។

សម្ដេចថា៖ «កម្ពុជាដែលធ្លាប់តែត្រូវគេឈ្លានពាន ប្រមាថ ត្រូវគេហ៊ុមព័ទ្ធ និងឯកោ ឥឡូវនេះ គឺជារដ្ឋមួយដែលមានឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីពេញលេញ បានធ្វើសមាហរណកម្មខ្លួនទៅក្នុងតំបន់ និងពិភពលោក ហើយបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងរាល់កិច្ចការអន្តរជាតិ ដោយស្មើភាព និងស្មើសិទ្ធិ ធ្វើឱ្យកិត្យានុភាពជាតិបានលេចត្រដែតលើផ្ទៃរាបអន្តរជាតិ»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក