ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រុម «គ្រូតឿ» ត្រូវបានសមត្ថកិច្ចកោះហៅទៅណែនាំអប់រំម្តងទៀតក្រោយបង្ហោះវីដេអូហូបត្រីឆៅ

កណ្តាល៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល នាថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ បានកោះហៅក្រុមគ្រូតឿទៅអប់រំណែនាំ និងបញ្ឈប់បង្ហោះវីដេអូបរិភោគត្រីឆៅ និងវីដេអូផ្សេងៗដែលមិនសមរម្យតទៅទៀត។

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបញ្ជាឱ្យសមត្ថកិច្ចស្រាវជ្រាវក្រោយពីមានគណនីហ្វេកប៊ុកឈ្មោះ Tran Ngoc Trang ដែលបានបង្ហោះវីដេអូសកម្មភាពក្រុមគ្រូតឿ បរិភោគត្រីអណ្តែងឆៅ ធ្វើឲ្យមហាជនសំណូមពរឲ្យសមត្ថកិច្ចចាត់វិធានការណ៍លើកក្រុមនោះ។

ស្នងការបានបញ្ជាក់ថា៖ «កម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារសួគ៌ នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល បានហៅក្រុមសម្ដែង ឈ្មោះ គ្រូតឿ ចំនួន ៦នាក់ ដែលក្រុមសម្ដែងនេះ បានថតវីដេអូ សម្ដែងបរិភោគត្រីឆៅ ចែកចាយវីដេអូនេះលើបណ្តាញហ្វេសប៊ុកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារសួគ៌។ បន្ទាប់ពីសួរនាំកម្លាំងសមត្ថកិច្ចបានធ្វើការណែនាំ អប់រំ លើក្រុមសម្ដែងឈ្មោះ គ្រូតឿ ហាមដាច់ខាតមិនឲ្យផលិតវីដេអូបង្ហោះបរិភោគត្រីឆៅ និងវីដេអូផ្សេងៗដែលមិនសមរម្យទៀតឡើយ»។

បើតាមស្នងការ ក្រោយពីទទួលបានការណែនាំពីសមត្ថកិច្ចនគរបាល ក្រុមសម្ដែងគ្រូតឿ បានបង្ហោះវីដេអូសុំទោសជាសាធារណៈចំពោះការសម្ដែងរបស់ក្រុមខ្លួន ដែលធ្វើឲ្យប៉ះពាល់ដល់មតិសាធារណជនមិនពេញចិត្ត និងសន្យាកែតម្រូវនិងឈប់ផលិតវីដេអូទាំងនោះទៀតហើយ។

គូសរម្លឹកថា បុគ្គលដែលមានរហ័សនាម «គ្រូតឿ» កាលឆ្នាំ២០២២ ក៏បានបង្ហោះវីដេអូស៊ីអាចម៍គោ ហើយត្រូវបានសមត្ថកិច្ចកោះហៅមក អប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ធ្វើសកម្មភាពអសីលធម៌នៅលើបណ្ដាញសង្គមតទៅទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក