ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោជំរុញឲ្យអ្នកប្រឆាំង ៧ មករា និងនយោបាយឈ្នះ-ឈ្នះ ទៅលេងចម្ការមីន

ភ្នំពេញ៖ ប្រធានឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនសម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅអ្នកដែលប្រឆាំងមិនពេញចិត្តទិវាជ័យជំនះ ៧ មករា និងទិវាសន្ដិភាពនៅកម្ពុជា ២៩ ខែធ្នូ ឲ្យទៅចម្ការមីនដែលនៅសេសសល់នៅកម្ពុជា ដើម្បីសាកល្បងពីគ្រោះថ្នាក់។

សម្ដេចថ្លែងក្នុងខួប៤៥ឆ្នាំ នៃទិវាជ័យជំនះ ៧ មករា នៅព្រឹកថ្ងៃអាទិត្យនេះថា មានថ្ងៃទាំងពីរនេះទើបកម្ពុជាមានសន្ដិភាពដូចសព្វថ្ងៃ និងបានគាំទ្យដល់ការដាក់ថ្ងៃ២៩ ខែធ្នូ ជាទិវាសន្ដិភាពនៅកម្ពុជា ជាថ្ងៃឈប់សម្រាកផងដែរ។

សម្ដេចបានថ្លែងទៅកាន់អ្នកប្រឆាំងទិវាទាំងពីរនេះឲ្យទៅសាកល្បងរសជាតិនៃសង្គ្រាមដែលនៅសេសសល់នៅកម្ពុជា។

សម្ដេចថា៖ «បើអស់លោកអ្នកមិនពេញចិត្តនឹងការឈប់សម្រាកថ្ងៃ៧ មករា មិនពេញចិត្តនូវការឈប់សម្រាកនៅថ្ងៃទី២៩ ខែធ្នូ សូមអស់លោកអ្នកធ្វើដំណើរទៅកាន់ចម្ការមីនដែលនៅសេសសល់ដើម្បីសាកល្បងជាមួយនឹងគ្រោះថ្នាក់ដែលពួកអ្នកគួរតែប្រថុយ។ បើសិនជាលោកអ្នកពិតជាជើងឯកនៃអ្នកប្រឆាំង៧មករា និងសន្ដិភាព សូមលោកអ្នកទៅសាកល្បងដោយខ្លួនឯងនៅចម្ការមីនដែលនៅសេសសល់ដោះមិនទាន់អស់»។

សម្ដេចតេជោមានប្រសាសន៍ថា សន្តិភាពមានតម្លៃជាទីបំផុត ការបំផ្លាញសន្តិភាពមិនពិបាកទេ តែការបង្កើតសន្តិភាព គឺពិបាកណាស់ ពុំនោះសោតរាប់តំណមនុស្សក៏ពុំអាចបង្កើតសន្តិភាពបានដែរ។ អាស្រ័យហេតុនេះ យើងត្រូវសាមគ្គីគ្នារួមចិត្តតែមួយដើម្បីថែរក្សាសន្តិភាពដែលរកបានមកដោយលំបាកបំផុតនេះឱ្យគង់វង្សឋិតថេរ មិនឱ្យអានុភាពណាមកបំផ្លាញបានឡើយ ទោះបីត្រូវបង់ដោយតម្លៃណាក្ដី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក