ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

វីរបុរសបាល់ទាត់ប្រេស៊ីលលោក Mario Zagallo ទទួលមរណភាពក្នុងវ័យ ៩២ឆ្នាំ

ប្រេស៊ីល៖ លោក Mario Zagallo (ម៉ារីអូ ហ្សាហ្កាឡូ) ដែលធ្លាប់ជួយឱ្យប្រេស៊ីលគ្រងជើងឯកបាល់ទាត់ពិភពលោក ៤លើក ទាំងក្នុងអាជីពជាកីឡាករ និងជាគ្រូបង្វឹក បានទទួលមរណភាពហើយនៅព្រឹកថ្ងៃសៅរ៍នេះ ក្នុងវ័យ ៩២ឆ្នាំ។ នេះបើតាមការបញ្ជាក់នៅលើបណ្ដាញសង្គម Instagram របស់លោកផ្ទាល់។

ក្នុងនាមជាអតីតកីឡាករស្លាបឆ្វេងពោរពេញដោយជំនាញ​ និងទេពកោសល្យបាល់ទាត់ លោក Zagallo គឺជាកីឡាករដែលរួមចំណែកឱ្យប្រេស៊ីលឈ្នះពាន World Cup ជាលើកដំបូងបង្អស់នៅឆ្នាំ១៩៥៨ និងបន្តជាប់ជម្រើសជាតិជាបន្តបន្ទាប់ ព្រមទាំងរួមចំណែកជួយឱ្យប្រេស៊ីលការពារជើងឯក World Cup បានសម្រេចនៅឆ្នាំ១៩៦២។ 

ក្នុងឆ្នាំ ១៩៧០ លោកបានទទួលដំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីល ក្នុងរជ្ជកាលមាសដែលពោរពេញទៅដោយកីឡាករល្អៗជាច្រើនរូមមាន Pele, Jairzinho, Rivellino និង Tostao ជាដើម ដែលជាក្រុមគេចាត់ទុកថាល្អបំផុតក្នុងប្រវត្តិសាស្រ្ត World Cup ដែលបានជួយឱ្យប្រេស៊ីលឈ្នះពានពិភពលោកលើកទី៣ នៅលើទឹកដីម៉ិកស៊ិកតែម្តង។ ជ័យជម្នះនេះបានធ្វើឱ្យលោកក្លាយជាបុគ្គលដំបូងគេបង្អស់ដែលអាចឈ្នះជើងឯកពិភពលោកទាំងក្នុងអាជីពជាកីឡាករ និងគ្រូបង្វឹក។ ក្រោយមក លោកក៏បានទទួលដំណែងជាជំនួយការគ្រូបង្វឹកប្រេស៊ីល លោក Carlos Alberto Parreira គ្រាដែលប្រេស៊ីលឈ្នះជើងឯកពិភពលោកលើកទី៤ ក្នុងឆ្នាំ១៩៩៤ លើទឹកដីសហរដ្ឋអាមេរិក។ 

អ្នក​គាំទ្រ​ប្រេស៊ីល​ស្រឡាញ់លោក Zagallo ជាខ្លាំងលើចំណុចប្លែកដែលទ្រគោះបោះបោក និងសម្តីបែបឈ្លើយរបស់លោក ប៉ុន្តែលោកគឺជាបុគ្គលដែលអ្នកគាំទ្រដឹងថាពោរពេញទៅដោយស្មារតីជាតិនិយម។ លោកតែងតែនិយាយថា លោកកើតមកដើម្បីទទួលបានជ័យជម្នះ និងចូលចិត្តផ្ចាញ់ទៅលើអ្នកដែលនិយាយថាក្រុមរបស់លោកភាគច្រើនគឺលេងដោយការពារច្រើន។ លោក Zagallo ក៏​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​មនុស្ស​មាន​អបិយជំនឿ​ខ្ពស់ ហើយ​ជឿ​ថា​លេខ ១៣ គឺជាលេខនាំ​សំណាង​ដល់​លោក។ លោកបានរៀបការជាមួយភរិយារបស់លោកនៅថ្ងៃ១៣ ហើយមានម្តងនោះគឺបាននិយាយលេងថា លោកនឹងចូលនិវត្តន៍នៅម៉ោង ១៣ៈ០០ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៣។

ជានិច្ចកាល លោក Mario Zagallo តែងតែបង្ហាញភាពស្វាហាប់ និងពោរពេញដោយប្រជាប្រិយភាពជានិច្ច ហើយពុំដែលបានមុខពីទីសាធារណៈឡើយ។ ជារឿយៗ លោកតែងតែបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ ចូលរួមកម្មវិធីប្រគល់ពានរង្វាន់ផ្សេងៗ និងលេចមុខជួយដល់សហព័ន្ធបាល់ទាត់ប្រេស៊ីលផងដែរ។ លោកបានរៀបការនៅថ្ងៃទី១៣ ខែមករា ឆ្នាំ១៩៩៥ ជាមួយលោកស្រី Alcina de Castro ដោយមានកូនជាមួយគ្នាចំនួន ៤នាក់ និងបានបន្តរួមរស់ជាមួយគ្នារហូតដល់ភរិយារបស់លោកទទួលមរណភាពនៅឆ្នាំ២០១២៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក