លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

តុលាការកំពូលអាមេរិក នឹងសម្រេចចុងក្រោយលើការដកសិទ្ធិលោក Trump ពីការឈរឈ្មោះបេក្ខជនប្រធានាធិបតី

សហរដ្ឋអាមេរិក៖ តុលាការកំពូលរបស់សហរដ្ឋអាមេរិកបានយល់ព្រមទទួល និងដំណើរការលើបណ្ដឹងឧទ្ធរណ៍របស់លោក ដូណាល់ ត្រាំ (Donald Trump) ជុំវិញការតវ៉ាលើការសម្រេចរបស់តុលាការដែលរារាំងអតីតប្រធានាធិបតីពីការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋ ដោយព្រមទទួលយកការពិចារណាអំពីករណីនៃផ្ទុះឡើងផ្នែកនយោបាយ ជាមួយនឹងផលប៉ះពាល់ដ៏ធំសម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤នេះ។

គួរឱ្យដឹងថា បញ្ហានៃបណ្តឹងនេះគឺកើតមានក្រោយការសម្រេចរបស់តុលាការជាន់ខ្ពស់នៃរដ្ឋកូឡូរ៉ាដូ (Colorado) កាលពីថ្ងៃទី១៩ ខែធ្នូ ដែលបានសម្រេចដកសិទ្ធិលោក Trump ពីការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋ ដោយផ្អែកលើខ្លឹមសារច្បាប់ដែលមានចែងនៅក្នុងវិសោធនកម្មលើកទី១៤ របស់រដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក ដែលការសម្រេចនេះផ្អែកលើកំហុសរបស់លោកសម្រាប់ការចូលរួមក្នុងការបះបោរដែលពាក់ព័ន្ធនឹងការវាយប្រហារដោយអ្នកគាំទ្ររបស់លោកទៅលើវិមានកាពីតូល សហរដ្ឋអាមេរិក កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២២០២១ កន្លងទៅ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងគឺតុលាការបានដំណើរការរឿងក្ដីរបស់លោក ត្រាំ ព្រមទាំងការសម្រេចហាក់លឿនជាងដំណើរការរឿងក្តីធម្មតា។ 

គួរឱ្យដឹងថា លោក ត្រាំ គឺជាបេក្ខភាពឈានមុខគេនៃគណបក្សសាធារណរដ្ឋ ក្នុងការប្រជែងតំណែងប្រធានាធិបតីជាមួយលោក ចូ បៃដិន នៃគណបក្សប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤នេះ បានសម្រេចចិត្តដាក់ពាក្យប្តឹងជំទាស់ទៅនឹងសេចក្តីសម្រេចរបស់តុលាការរដ្ឋកូឡូរ៉ាដូកាលពីថ្ងៃពុធ។ មន្រ្តីតុលាការបញ្ជាក់ថា តុលាការនឹងមានចំណាត់ការយ៉ាងឆាប់រហ័សលើករណីនេះ ដោយនឹងកំណត់ពេលនៃសវនាការផ្ទាល់មាត់នៅថ្ងៃទី០៨ ខែកុម្ភៈ ខណៈកាលបរិច្ឆេទនៃការបោះឆ្នោតបឋមរបស់រដ្ឋកូឡូរ៉ាដូ គ្រោងធ្វើឡើងនៅថ្ងៃទី០៥ ខែមីនាខាងមុខ។ 

អ្នកនាំពាក្យរបស់លោក Trump គឺលោក Steven Cheung បានសរសើរការសម្រេចចិត្តរបស់តុលាការក្នុងការចាត់ការលើករណីនេះ ដោយនិយាយថាកិច្ចខិតខំរបស់តុលាការកំពូលគឺជាការស្វែងរកយុត្តិធម៌សម្រាប់លោក Trump ក្រោយពេលដែលលោកត្រូវបានពួកឆ្វេងនិយម និងសកម្មជននយោបាយនរកមួយចំនួនព្យាយាមបញ្ឈប់សិទ្ធិសម្រាប់ការឈរឈ្មោះបោះឆ្នោតឡើងវិញដោយស្របច្បាប់របស់ប្រធានាធិបតី Trump នៅខែវិច្ឆិកានេះ។ ដោយឡែក អគ្គលេខាធិការនៃរដ្ឋ Colorado លោកស្រី Jena Griswold និយាយថា ប្រជាពលរដ្ឋនៃរដ្ឋ (Colorado) របស់នាង និងពលរដ្ឋអាមេរិកទាំងមូល នឹងអាចដឹងច្បាស់បានថា តើបុគ្គលដែលចូលរួមក្នុងការបះបោរអាចឈរឈ្មោះសម្រាប់តំណែងខ្ពស់បំផុតនៃប្រទេសនេះបានឬយ៉ាងណា?​ 

សមាជិក និងអ្នកគាំទ្រនៃគណបក្សសាធារណរដ្ឋជាច្រើន បាន​ចាត់​ទុក​ការ​ដក​សិទ្ធិ​នេះ​ថា​ជា​ការ​ជ្រៀតជ្រែក​ក្នុង​ការ​បោះឆ្នោត។ កន្លងមក លោក Trump ក៏ប្រឈមមុខនឹងការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌចំនួន ២ករណីរួចហើយ ទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងរបស់គាត់ដើម្បីផ្តួលរំលំលទ្ធផលបោះឆ្នោតឆ្នាំ ២០២០ ដែលលោកចាញ់ទល់នឹងប្រធានាធិបតីបច្ចុប្បន្នគឺលោក Joe Biden៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក