
តុលាការសម្រេចឃុំខ្លួនលោក នី ណាក់ ក្រោមការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន លោក នី ណាក់ ម្ចាស់ផេក «Iman KH» ដាក់ពន្ធនាគារជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃសក្រោមការចោទប្រកាន់ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង។
ក្នុងដីកាបង្គាប់ឲ្យឃុំខ្លួនចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរ ញឹម ពិសាល បានបញ្ជាឲ្យសមត្ថកិច្ចនាំខ្លួនលោក នី ណាក់ កើតឆ្នាំ១៩៧៩ ទៅឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ រហូតដល់មានបទបញ្ជាថ្មី។
នេះជាលើកទី២ ហើយដែលលោក នី ណាក់ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ ខណៈលើកទី១ ក៏ត្រូវជាប់ពន្ធនាគារពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋដូចគ្នា ដោយអនុវត្តទោសរយៈពេល ១៨ (ដប់ប្រាំបី) ខែ។
លើកនេះលោក នី ណាក់ ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទការមិនរាងចោលទាក់ទងនឹងបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានឱ្យមានការរើសអើង ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ និងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣៕