ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

មនុស្ស ៤នាក់ស្លាប់ និង ២២នាក់រងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់រថភ្លើងបុកគ្នានៅឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ី៖ អាជ្ញាធរបានបញ្ជាក់ថា មានមនុស្ស ៤នាក់បានស្លាប់ និង ២២នាក់បានរងរបួសក្នុងហេតុការណ៍ដ៏រន្ធត់មួយដែលរថភ្លើងចំនួន ២គ្រឿង មានផ្ទុកអ្នកដំណើររាប់រយនាក់បានបុកគ្នាយ៉ាងខ្លាំងកាលពីថ្ងៃសុក្រម្សិលមិញនេះ។ ទូរថភ្លើងខាងមុខនៃរថភ្លើងទាំងទាំងពីរ បានខូចខាតខ្ទេចខ្ទីទាំងស្រុង ខណៈទូផ្ទុកអ្នកដំណើរខាងក្រោយៗបានខ្ទាត និងក្រឡាប់ចាក់លើផ្លូវវាលស្រែនៅក្នុងខេត្តជ្វាខាងលិច (West java)។

ក្នុងហេតុការណ៍ខាងលើនេះ ត្រូវបានគេរាយការណ៍ថាអ្នកដំណើរលើរថភ្លើងប្រមាណជា ៥០០នាក់ ពុំមានអ្នកគ្រោះថ្នាក់ដល់បាត់បង់ជីវិតនោះទេ ខណៈអ្នកដែលស្លាប់ទាំង ៤នាក់នោះសុទ្ធតែជាកម្មករ និងបុគ្គលិករបស់រថភ្លើងទាំងអស់។ ប្រតិបត្តិករផ្លូវដែក PT KAI និយាយថា ការប៉ះទង្គិចនេះកើតឡើងរវាងរថភ្លើង intra-city ដែលមានផ្ទកអ្នកដំណើរ ២៨៧នាក់ បុកជាមួយនឹងរថភ្លើងមួយខ្សែទៀតមានផ្ទុកអ្នកដំណើរ ១៩១នាក់ នៅម៉ោងប្រហែលជា ៦ៈ០នាទីព្រឹក (ម៉ោងនៅឥណ្ឌូណេស៊ី)។ 

អ្នកនាំពាក្យនៃក្រុមហ៊ុន PT KAI បានបញ្ជាក់ថា៖ "ក្រុមហ៊ុន PT KAI មានការសោកស្ដាយជាខ្លាំង ហើយសូមចូលរួមរំលែកទុក្ខចំពោះការស្លាប់របស់បុគ្គលិកបម្រើការលើរថភ្លើងចំនួន ៤នាក់ រួមមានអ្នកបើករថភ្លើង, ជំនួយការអ្នកបើក អ្នកបម្រើលើរថភ្លើង និងសន្តិសុខ។" ពាក់ព័ន្ធទៅនឹងតួលេខនៃអ្នករងរបួសត្រូវបានផ្តល់ក្នុងចំនួនផ្សេងៗគ្នា ដោយប៉ូលិសបាននិយាយថា មនុស្ស ៣៧នាក់រងរបួស ខណៈក្រុមហ៊ុនបានអះអាងថាមានមនុស្ស ២២នាក់ប៉ុណ្ណោះដែលរងរបួស។

អ្នកនាំពាក្យប៉ូលិស លោក Ibrahim Tompo បញ្ជាក់ថា មនុស្សទាំងអស់ត្រូវបានជម្លៀសចេញពីក្នុងទូរថភ្លើង ខណៈអ្នករងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ យ៉ាងណាក្ដី លោកបានបញ្ជាក់ថា ក្រុមសង្គ្រោះនៅតែបន្តកកាយក្នុងគំនរដែករថភ្លើងដដែល ត្បិតមានជនរងគ្រោះម្នាក់បានស្លាប់ ហើយសាកសពមិនអាចយកចេញបានពីក្នុងទូរថភ្លើង ដោយសារតែកម្លាំងនៃការប៉ះទង្គិចបណ្ដាលឱ្យសាកសពមានសភាពខ្ទេចខ្ទីខ្លាំង៕

 


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក