ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញថាគ្មានការលើកលែងឱ្យ Cherry និងគូកនទេ

ភ្នំពេញ៖ ក្រុមសិស្សសាលាចំនួន ៥នាក់ដែលពាក់ព័ន្ធការប្រើអំពើហិង្សាលើក្មេងស្រីម្នាក់ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដើម្បីអនុវត្តទៅតាមវិធានការច្បាប់ ពោលពុំមានការអប់រំ និងលើកលែងទៀតឡើយ។ អ្នកនាំពាក្យស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា បានបញ្ជាក់ឱ្យដឹងបែបនេះមក EAC តាមប្រព័ន្ធតេឡេក្រាម នាល្ងាចថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤។

លោក សំ វិច្ឆិកា ថ្លែងថា៖ «ក្មេងទាំង ៥នាក់ដែលយើងនាំមកសាកសួរនេះ គឺយើងយកមកធ្វើតេស្ត គឺមិនមានសារធាតុញៀននោះទេ ហើយសមត្ថកិច្ចបានធ្វើការចោទប្រកាន់ពីបទ "អំពើហិង្សាដោយចេតនា" ទៅលើជនដៃដល់»

បើតាមអ្នកនាំពាក្យ ក្នុងចំណោមក្រុមសិស្សសាលាចំនួន ៥នាក់ដែលរងពីបទ «អំពើហិង្សាដោយចេតនា» ក្នុងនោះ ២នាក់ (ប្រុសម្នាក់ និងស្រីម្នាក់) ជាជនដៃដល់ និង ៣នាក់ទៀតជាអ្នករួមផ្សំគំនិត។

លោក សំ វិច្ឆិកា សង្កត់ធ្ងន់ថា វិធានការនេះធ្វើឡើងតាមបទបញ្ជារបស់ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ដើម្បីជាសារសម្រាប់ដាស់តឿនដល់យុវវ័យ សិស្សានុសិស្សកុំប្រែក្លាយខ្លួនជាក្មេងទំនើង ហើយត្រូវធ្វើជាក្មេងល្អដើម្បីជាទំពាំងស្នងឫស្សីសម្រាប់ប្រទេសជាតិ។

អ្នកនាំពាក្យអះអាង ប្រសិនជាមានករណីក្មេងទំនើងបង្កហិង្សានៅតាមទីសាធារណៈដូច្នេះទៀត សមត្ថកិច្ចនឹងបន្តអនុវត្តទៅតាមផ្លូវច្បាប់ផងដែរ។

អ្នកនាំពាក្យបានអំពាវនាវដល់ឪពុកម្តាយ អាណាព្យាបាល ណែនាំកូនចៅកុំដើរលេងសេពគប់ជាមួយមិត្តភក្តិមិនល្អបង្កជាបញ្ហាដល់សង្គមដែលប្រឈមមុខនឹងបញ្ហាចំពោះមុខច្បាប់។ ក្រោយពីបង្កហេតុ ក្រុមសិស្សដែលមានគ្នា ៥នាក់ បានជិះម៉ូតូរត់គេចទៅដល់ចំណុចរង្វង់មូលវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាំងយប់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក